ព័ត៌មានជាតិ រឿងលោក ឌុច ភាស់ ដល់ភាគបញ្ចប់ហើយ មានសេរីភាព វិញហើយ…នៅឡើយ រឿងគ្រឿងចក្រមិនទាន់មានចំណាត់ការ..? ចេញផ្សាយបន្ថែម ថ្ងៃទី 27 ខែ May ឆ្នាំ 2023 16 ចែករំលែក ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ លោក ឌុច ភាស់ បានផ្តល់ព័ត៌ ក្រុកការងារយើងអោយដឹងថា គេហៅលោកទៅព្រឹកម៉ិញនេះ..គេអត់បានសួរនាំអីទៀតទេ លោកមេភូមិព្រែករំដេង(គ) ប្រាប់លោកថា គេលែងហៅសួរនាំអីទៀតហើយ ចាប់ពីពេលនេះទៅ។លោក ឌុច ភាស់ បន្តរទៀតថា ក្នុងកិច្ចប្រជុំនៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ នេះមានអាជ្ញាធរចម្រុះចូលរួម រួមទាំងបុរស់ដែលអត់សូវមានសក់(ទំពែក)ដែលគេស្គាល់ថា ជាអ្នកដើរទិញដី ក៏ចូលរួមដែរ។មហាជនសំណូមពរ ដល់សម្តេចពុក គណៈកម្មាធិការថ្នាក់ជាតិ និង អង្គភាពប្រឆាំងអំពើរពុលរលួយ ជួយត្រួតពិនិត្យ ចំពោះសាច់រឿង ការឈូសឆាយដីព្រៃរបស់រដ្ឋមួយចំនួននៅក្នុងស្រុកចំនួនពីរក្នុងខេត្តកំពង់ចាមរួមមាន៖ទី១៖ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ទី២៖ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ដោយយោងតាម ប្រភពប្រជាពលរដ្ឋ នាពេលកន្លងមក បានផ្តល់ប្រភពព័ត៌មានទាំងនោះ មកកាន់អង្គភាព សារព័ត៌មានយើង ដើម្បីផ្សព្វផ្សាយ ពីសកម្មភាព របស់គ្រឿងចក្រ ដែលបានចូលទៅក្រវ៉ាត់ព្រំដីរបស់ខ្លួន ដែលអៈអាងថាទិញពីពលរដ្ឋ តែដោយឡែកការធ្វើនោះ គឺបានធ្វើចូលបះពាល់ដល់ដីរដ្ឋមួយចំនួនផងដែរ។ក្រោយពីផ្សព្វផ្សាយ អាជ្ញាធរបានចុះដល់ទីតាំងកន្លែងកើតហេតុ ហើយក៏រកឃើញថាពិតជាធ្វើចូលដីរដ្ឋមែន។ហើយរដ្ឋបាលខេត្ត ក៏បានចេញសេចក្តីប្រកាសព័ត៌មានដែរ ថាពិតជាមានជនខិលខូច បានយកគ្រឿងចក្រឈូសឆាយដីរដ្ឋ ពិតប្រាកដមែន។សូមអរគុណ! បងប្អូនដែលគាំទ្រ និងតាមដានសាច់រឿង លោក ឌុច ភាស់ ពីដើមដល់ភាគបញ្ចប់ រឿងនេះសន្មត់ថាចប់ ដោយបរិបូរណ៍ ជាចុងបញ្ចប់ សូមអរគុណ ចំពោះថាក់ដឹកនាំទាំងអស់ ដែលយកចិត្តទុកដាក់ ចំពោះការដោះស្រាយរឿងនេះ៕ 16 ចែករំលែក