ព័ត៌មានជាតិ ឈួន ចាន់ណា អភិបាល នៃគណៈអភិបាលស្រុកសាមគ្គីមានជ័យ បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាល អំពីច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត និងក្រមសីលធម៌.. ចេញផ្សាយបន្ថែម ថ្ងៃទី 3 ខែ Jun ឆ្នាំ 2023 42 ចែករំលែក ស្រុកសាមគ្គីមានជ័យ៖ ព្រឹកថ្ងៃសុក្រ ១៤កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ លោក ឈួន ចាន់ណា អភិបាល នៃគណៈអភិបាលស្រុកសាមគ្គីមានជ័យ បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាល អំពីច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត និងក្រមសីលធម៌សម្រាប់ភ្នាក់ងារសន្តិសុខការពារការិយាល័យបោះឆ្នោត ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ នៅក្នុងបរិវេណវត្តធ្លកវៀន ឃុំធ្លកវៀន។នៅក្នុងពិធីនេះ លោកអភិបាលស្រុក បានឧបត្ថម្ភថវិកាដល់ប្រជាការពារភូមិដែលមកចូលរួម ក្នុងម្នាក់ ទទួលបានថវិកា ១០,០០០រៀល សរុបស្មើនឹង ១,៩៨០,០០០រៀល៕ 42 ចែករំលែក