ព័ត៌មានជាតិ រឿងរ៉ាវរំលោភដីធ្លីចម្ការអាស្រ័យផលរាល់ឆ្នាំនិងដីកប់ខ្មោចឈានដល់ឃាត់ខ្លួនគ្រួសាររងគ្រោះជជាតិដើមភាគតិចពីរនាក់ហើយ. ចេញផ្សាយបន្ថែម ថ្ងៃទី 5 ខែ Jun ឆ្នាំ 2023 66 ចែករំលែក រឿងរ៉ាវរំលោភដីធ្លីចម្ការអាស្រ័យផលរាល់ឆ្នាំនិងដីកប់ខ្មោចឈានដល់ឃាត់ខ្លួនគ្រួសាររងគ្រោះជជាតិដើមភាគតិច៣នាក់ហើយ(ខេត្តមណ្ឌលគិរី)÷៖ប្រជាពលរដ្ឋជនជាតិដើមភាគតិចចំនួនបួនគ្រួសារបានចុះទៅហាមឃាត់មិនឲ្យគេកាប់ទន្ទ្រានរំលោភមកលើដីរបស់ខ្លួនស្រាប់តែត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនមនុស្សពីរនាក់នាំទៅស្នងការដ្ឋាននគបាលខេត្ត។ការឃាត់ខ្លួនមនុស្សពីរនាក់នោះសមត្ថកិច្ចបានធ្វើឡើងនៅព្រឹកថ្ងៃទី៤ខែមិថុនាឆ្នាំ២០២៣ ត្រង់ចណុចដីទំនាស់មួយកន្លែងរវាងគ្រួសារជនជាតិដើមភាគតិចនិងក្រុមឈ្មួញស្ថិតនៅភូមិអូរស្ពានសង្កាត់ស្ពានមានជ័យក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី។ប្រភពបានឲ្យដឹងថាប្រជាពលរដ្ឋជនជាតិដើមភាគតិចព្នងចំនួនបួនគ្រួសារក្រោយពីរមានមនុស្សដទៃចូលមកកាប់ព្រៃលើដីពូកគាត់ៗក៏បានប្រមូលគ្នីគ្នាមានបងប្អូនទាំងអស់មកជួបជុំរួចបានចុះទៅហាមឃាត់គេមិនឲ្យកាប់ព្រៃរលោភលើដីរបស់ខ្លួនហើយក៏ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនពីរនាក់យកទៅស្នងការរដ្ឋានខេត្តតែម្តង។មនុស្សដែលត្រូវឃាត់ខ្លួននោះទី១.ឈ្មោះក្រើក ទ្រី ជាម្ចាស់ដីទី២.ឈ្មោះ ព្រើន ស្រីនាងត្រូវជាក្មួយម្ចាស់ដី។ទី,៣, ឈ្មោះ ភ្លើង ទឹក ភេទប្រុស រសើនៅភូមិឃុំខាងលើប្រភពពីបងប្អូនជនជាតិដើមភាគតិចទាំងអស់ប្រាបដូចៗគ្នាថាបច្ចុប្បន្ន៍កំពុងមានគេរៀបចំយកដីរបស់គាត់លក់ឲ្យទៅបុគ្គល់ផ្សេងហើយទាំងខ្លួនមិនបានដឹងសោះតែម្តងពីរព្រោះទីនោះធ្លាប់តែចេញចូលដាំដំណាំអាស្រ័យផលរាល់ថ្ងៃរាល់ឆ្នាំ រហូតមក។ស្រាប់តែមកដល់ព្រឹកថ្ងៃទី៤ខែមិថុនានេះពួកគាត់បានឃើញមានមនុស្សប្លែកចំនួន៥នាក់មកកាប់ស្កាព្រៃលើដីរបស់ខ្លួនទៅវិញហើយក៏ពួកខ្លួននាំបងប្អូនទាំងបួនគ្រួសារចុះទៅស៊ួរនាំនឹងធ្វើការហាមឃាត់មិនឲ្យពួកគេកាប់ឆ្ការលើទីតាំងដីរបស់ខ្លួននោះ។ពួកគាត់បន្តថាពួកគាត់កំពុងតែហាមប្រាមឃាត់មិនឲ្យកាប់នោះមិនបានប៉ុន្មានផងរយៈប្រហែល១៥នាទីក៏ស្រាប់តែឃើញមានកម្លាំងនគបាលនៃស្នងការដ្ឋានខេត្តចុះមកបំបែកកម្លាំងពួកគាត់ហើយថែមទាំងនាំខ្លួនមនុស្សជាសមាជិកក្រុមគ្រួសារពួកគាត់ចំនួនពីរនាក់ទៅស្នងការដ្ឋានខេត្តបាត់ភ្លាមៗដែរ។ប្រជាពលរដ្ឋ ជនជាតិ ដើមភាគតិចពូនង(ព្នង) ចំនួន៤គ្រួសារនោះរស់នៅភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី ហើយមានដីចម្ការនៅចំណុចភូមិអូរស្ពានសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី។ពួកគាត់បន្តថាបច្ចុប្បន្ន៍ពួកគាត់កំពុងតែមានការភ័យខ្លាចនិងព្រួយបារម្ភយ៉ាងខ្លាំង គ្រប់បញ្ហាទាំងឡាយដែលពាក់ព័ន្ធនឹងដី ព្រៃកប់ថ្នូរខ្មោចបូរាណនិងជាដីព្រៃតំណម.ដីភូមិចាស់ៗរបស់ពួកគាត់នោះប្រឈមនិងបុគ្គលអ្នកមានអំណាចចំនួនពីរនាក់ជាឈ្មួញដើរៀបដីលក់បន្តឲ្យឈ្មួញធំៗនិងអង្កន់ធ្វើជាដីឡូតិ៍លក់ផងរៀបឯកសាររំលោភយក។ទាក់ទិននិងថាមានបុគ្គលមានអំណាចពីរនាក់នោះពួកគាត់បានប្រាប់ឈ្មោះថា៖……..អ្នកមានលុយមានអំណាច…បំបក់…ពួកគាត់បន្តទៀតថាអ្នកមានអំណាចទាំងពីរនាក់នោះមានគំនិតរៀបចំឯកសារខ្លែងខ្លាយដើម្បីគ្របដណ្ដប់លើដីពលរដ្ឋជនជាតិដើមភាគតិចបួនគ្រូសារនោះលក់ឲ្យនាក់ផ្សេងនៅឯភ្នំពេញទៅហើយ។ហើយបច្ចុប្បន្ន៍កំពុងតែមានរឿងចម្រូងចម្រាស់រវាងគ្នារួចទៅហើយតាំងពីថ្ងៃទី៣១ខែមេសារឆ្នាំ២០២៣មកម្លេះហើយនគបាលស្នងការនគបាលខេត្តធ្លាប់កោះហៅមនុស្សបីនាក់ឲ្យចូលខ្លួនបំភ្លឺរួចម្តងទៅហើយដែរ។ការកោះហៅរបស់ស្នងការមានក្នុងនោះទី១.ភ្លើន សុតឹក ភេទប្រុស។ទី២.ញ៉េវ ម្លឿង ភេទប្រុស។ទី៣. ក្រើត ទ្រី ភេទប្រុស។បច្ចុប្បន្នក្រុមគ្រួសារអ្នកទាំងបីនាក់កំពុងតែអុជធូបសុំសេចក្តីសុខសេចក្តីចម្រើននិងសូមឲ្យអ្នកទាំងបីនាក់ផុតតទុក្ខភ័យនិងបានចេញពីស្នងការមកផ្ទះវិញផងដែរ។ទាក់ទឹននិងរឿងរ៉ាវដីធ្លីរហូតឈានដល់មានការចាប់ខ្លួនមនុស្សចំនួនពីរនាក់នោះ……,..ភ្នាក់ងារអ្នកយកព័ត៌មានយើងបានទាក់ទងតាមទូរស័ព្ទចូលដែរតែគ្មានអ្នកលើក។កន្លងមកប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ពាក់ព័ន្ធនឹងដីធ្លី មិនត្រូវឲ្យពលរដ្ឋណាម្នាក់ ឬជនណាម្នាក់ ជាប់គុក ដោយសាររឿងដីធ្លីឡើយ។តែចម្លែកអីនៅក្នុងខេត្តមណ្ឌលគីរី ឲ្យតែពាក់ព័ន្ធនឹងរឿងដីធ្លីតែងតែកម្លាំងសមត្ថកិច្ចនគរបាលផ្នែកព្រហ្មទណ្ឌ កោះហៅជនស្លូតត្រង់ យកទៅសាកសួរ ឬកសាងសំណុំរឿងបញ្ជូនទៅតុលាការ។បើនិយាយរឿងផ្លូវច្បាប់…ដីដែលកំពុងតែមានទំនាស់ភាគីទាំងសង់ខាង ឬភាគីណាមួយ មិនអាចចូលកាន់កាប់ទន្ទ្រានបានទេ..រង់ចាំការដោះស្រាយបញ្ចប់សិន..។បើតាមសេចក្តីរាយការណ៍មកថា នៅក្នុងខេត្តមណ្ឌលគិរីភាគច្រើនជនជាតិ ព្នង មានដីក៏ប៉ុន្តែមិនដែលបានធ្វើប្លង់កម្មសិទ្ធិស្របច្បាប់ឲ្យបានគ្រប់ៗគ្នានោះបានទេ..ភាគច្រើនពួកគាត់មិនសូវចេះអក្សរ។នៅវេលាម៉ោង ៤.៥១នាទីថ្ងៃទី ៤ ខែមិថុនាឆ្នាំ២០២៣ លោកឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរីបានឲ្យដឹងតាមទូរសព្ទដល់ក្រុមអ្នកយកព័ត៌មានថា ÷(កម្លាំងរបស់គាត់ធ្វើយោងតាមពាក្យបណ្ដឹងរបស់គេ ហើយក៏បានជូនដំណឹងទៅខាងតុលាការអស់ហើយដែរ។តុលាការអនុញ្ញាតឲ្យហៅមកសួរនាំសិន តើមានឯកសារអីខ្លះដែលពាក់ព័ន្ធ ដើម្បីយកមកថ្លឹងថ្លែងទាំងសងខាង ទាំងដើមបណ្ដឹងទាំងចុងបណ្ដឹង។ហើយលោកស្នងការបន្តទៀតថា ..អត់មានអ្នកណាឃាត់ខ្លួនទេ ដីនឹងជាប់នៅក្នុងបណ្ដឹងហើយគេប្រាប់គាត់ថាកុំឲ្យធ្វើគាត់នៅតែធ្វើលើដីហ្នឹងបន្តទៀត។រង់ចាំដោះស្រាយតាមផ្លូវច្បាប់ មានឯកសារអ្វីពាក់ព័ន្ធ យកមកបង្ហាញមកតែគាត់ អត់មានបានយកឯកសារអីមកបង្ហាញទេ បែរជាគាត់មកធ្វើលើដីនឹង អញ្ចឹងខាងខ្ញុំ ត្រូវហៅគាត់មកសួរនាំ។ហើយលោកស្នងការបន្តទៀតថា ការឃាត់..ការអី..លើព្រះរាជអាជ្ញាគេទេ)។នៅក្នុងសាច់រឿងនេះ បើតាមហាជន បានលើកឡើងថា បើសិនអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ និងភាគីពាក់ព័ន្ធ យករឿងនេះដាក់លើតុ ដើម្បីចរចា សម្រស់សម្រួលគ្នា ក្រោមគោលនយោបាយឈ្នះឈ្នះ បែបសន្តិភាព ប្រាកដជាជោគជ័យជាក់ជាអ្នកមិនខាន។តែទោះជាយ៉ាងណាមន្ត្រី សមត្ថកិច្ចនគរបាលធ្វើការតាមតួនាទីភារកិច្ចរបស់ខ្លួន យោងទៅលើពាក្យបណ្ដឹងតែប៉ុណ្ណោះ។ហើយបើយោងតាមសេចក្តីទទួលបានថា ក្នុងខេត្តមណ្ឌលគិរីគឺកងកម្លាំងនគរបាលរបស់ស្នងការខេត្ ដែលដឹកនាំដោយលោក ឡោ សុខា គឺរក្សាសន្តិសុខ សុវត្ថិភាព ជូនពលរដ្ឋបានល្អណាស់កន្លងមក និងបច្ចុប្បន្ន។ក្នុងការចុះផ្សាយនេះបើសិន បុគ្គលពាក់ព័ន្ធប្រត្តិកម្មណាមួយចង់បកស្រាយបំភ្លឺ. សូមទាក់ទងមកអង្គភាពសារព័ត៌មានយើងរៀងរាល់ម៉ោងធ្វើការស្ដីពីច្បាប់របបនៃសារព័ត៌មានកម្ពុជា៕ ក្នុងរឿងនេះអង្គភាពយើងនឹងលើកយកមកផ្សាយនៅវគ្គក្រោយបន្តទៀត…. 66 ចែករំលែក