ព័ត៌មានជាតិ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ និងលោកជំទាវ ជា ភរិយា រួមជាមួយលោកជំទាវ កែ ច័ន្ទមុនី តំណាងរាស្ត្រ ចុះសួរសុខទុក្ខ និងនាំយកអំណោយ ថវិកាឧបត្ថម្ភជូនកម្មការិនីឈ្មោះ ជា ធារី អាយុ៣២ឆ្នាំ រស់នៅភូមិកំពង៉ក្ដារ ចេញផ្សាយបន្ថែម ថ្ងៃទី 9 ខែ Jun ឆ្នាំ 2023 36 ចែករំលែក (ខេត្តកំពង់ឆ្នាំង)÷ព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និង និងលោកជំទាវ រួមជាមួយលោកជំទាវ កែ ច័ន្ទមុនី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង អភិបាលរងខេត្ត និងប្រធានមន្ទីរសុខាភិបាល បានចុះសួរសុខទុក្ខ និងនាំយកអំណោយ ថវិកាឧបត្ថម្ភជូនកម្មការិនីឈ្មោះ ជា ធារី អាយុ៣២ឆ្នាំ រស់នៅភូមិកំពង៉ក្ដារ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ដែលសម្រាលបានកូនភ្លោះ២នាក់ នៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច។ ដោយឡែកកូនភ្លោះរបស់គាត់ ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅមន្ទីរពេទ្យកុមារជាតិ ហើយ ឯកឧត្តម បានចាត់ឲ្យអភិបាលរងខេត្ត និងប្រធានមន្ទីរចុះសួរសុខទុក្ខ និងបន្តយកចិត្តទុកដាក់ចំពោះសុខភាពរបស់ទារក។ឯកឧត្តម និងភរិយា រួមនឹងលោកជំទាវតំណាងរាស្ត្រ ក៏បានឧបត្ថម្ភថវិកាជូនដល់ស្ត្រីសម្រាលកូននៅអគារជាមួយគ្នា និងអ្នកជំងឺមួយចំនួនទៀតផងដែរ។សូមបញ្ជាក់ផងដែរថា ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងមន្ត្រីអាជ្ញាធរជំនាញពាក់ព័ន្ធ។ថ្នាក់ស្រុកថ្នាក់ខេត្ត តែងតែចុះសួរសុខទុក្ខ ពលរដ្ឋដល់មូលដ្ឋានជាពិសេស នៅតាមមណ្ឌលសុខភាពនិងមន្ទីរពេទ្យបង្អែក នៅក្នុងទឹកដីខេត្តកំពង់ឆ្នាំង៕ 36 ចែករំលែក