ព័ត៌មានជាតិ កិច្ចប្រជុំឆ្លុះបញ្ចាំងអំពីលទ្ធផលអនុវត្តការងាររបស់យន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលឃុំទាំង១០ ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង… ចេញផ្សាយបន្ថែម ថ្ងៃទី 13 ខែ Jun ឆ្នាំ 2023 35 ចែករំលែក (ស្រុកកំពង់ត្រឡាច)÷ នាព្រឹកថ្ងៃអង្គារ ១០ រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ រដ្ឋបាលស្រុកកំពង់ត្រឡាច បានរៀបចំកិច្ចប្រជុំដើម្បីប្រជុំឆ្លុះបញ្ចាំងអំពីលទ្ធផលអនុវត្តការងាររបស់យន្តការច្រកចេញចូលតែមួយ រដ្ឋបាលឃុំទាំង១០ ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅសាលប្រជុំសាលាស្រុក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឈឹម វុទ្ធាអភិបាលរង នៃគណៈអភិបាលខេត្ត និងលោក វ៉ា វង្ស នាយកស្តីទីទីចាត់ការគ្រប់គ្រងធនធានមនុស្ស និងក្រុមការងារខេត្តចំនួន ៣ រូប ព្រមទាំងមានការចូលរួមពី÷លោកអភិបាលរងស្រុកលោកស្រីនាយករដ្ឋបាលស្រីទីលោកប្រធានការិយាល័យច្រកចេញចូលតែមួយលោកប្រធានការិយាល័យផែនការ និងគាំទ្រឃុំសង្កាត់លោកប្រធានការិយាល័យគ្រប់គ្រងធនធានមនុស្សនិងលោក លោកស្រីមេឃុំ ជំទប់ទី១ ស្មៀនឃុំ ជំនួយការហិរញ្ញវត្ថុឃុំ និងជំនួយការរដ្ឋបាលឃុំទាំង ១០ នៃស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។សរុបចំនួន ៤៩ នាក់ ក្នុងនោះស្រីចំនួន ១៥ នាក់។កិច្ចប្រជុំឆ្លុះបញ្ចាំងអំពីលទ្ធផលអនុវត្តការងាររបស់យន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលឃុំទាំង១០ ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង រៀបចំឡើងក្នុងគោលបំណង÷-ត្រួតពិនិត្យវឌ្ឍនភាព នៃការអនុវត្ត ការងាររបស់យន្តការច្រកចេញចូលតែមួយរបស់រដ្ឋបាលឃុំទាំង ១០ ក្នុងស្រុកកំពង់ត្រឡាច។ផែនការឆ្លុះបញ្ចាំងការអនុវត្តការងាររបស់យន្តការច្រកចេញចូលតែមួយរបស់រដ្ឋបាលឃុំទាំង ១០ ក្នុងស្រុកកំពង់ត្រឡាច។សូមបញ្ជាក់ផងដែរថា រដ្ឋបាលស្រុកកំពង់ត្រឡាចក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ មានការបើកអង្គប្រជុំ ដាក់ផែនការ..ការងារ បម្រើប្រជាពលរដ្ឋ។ និងដាក់ផែនការដើម្បីរក្សាសន្តិសុខសុវត្ថិភាព សន្តិភាពជូនប្រជាពលរដ្ឋបានល្អ។ ហើយប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់ត្រឡាច រីករាយសប្បាយចិត្ត…ខណៈដែលលោក វ៉ន ស៊ីផា អភិបាលនៃគណៈអភិបាលស្រុកថ្មី តែងតែដឹកនាំមន្ត្រីរាជការ ក្រោមឱវាទ បានល្អ ពោរពេញទៅដោយ ក្រោមសីលធម៌.. ជាមន្ត្រីបម្រើប្រជាពលរដ្ឋពិតប្រាកដ។អរគុណសន្តិភាព អរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលរកសន្តិភាពជូនប្រជាពលរដ្ឋបានល្អ៕ 35 ចែករំលែក