របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

គ្រួសារចាស់ជរា ខ្វះខាត៥ គ្រួសារ ទទួលអំណោយពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង

29

{ខេត្តកំពង់ឆ្នាំង}÷ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ រួមជាមួយអភិបាលរងខេត្ត នាយករដ្ឋបាល ប្រធានមន្ទីរផែនការ និងអាជ្ញាធរមូលដ្ឋាន បានចុះសួរសុខទុក្ខចាស់ជរា និងគ្រួសារជួបការលំបាកចំនួន ៥គ្រួសារ នៅភូមិពារាំង និងភូមិចោងម៉ោង ឃុំចោងម៉ោង ស្រុកទឹកផុស និងបានឧបត្ថម្ភអំណោយជូនក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកាចំនួន ១០ម៉ឺនរៀល។
សូមបញ្ជាក់ផងដែរថា មិនមែនតែគ្រួសារ៥គ្រួសារនេះទេ ទូទាំងខេត្តកំពង់ឆ្នាំងកន្លងមក ឯកឧត្តម អភិបាលខេត្ត និងមន្ត្រីរាជការជុំវិញខេត្ត តែងតែចុះសួរសុខទុក្ខប្រជាពលរដ្ឋនិងចែកអំណោយបន្តបន្ទាប់រហូតមក៕

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.