ព័ត៌មានជាតិ ចេញពីប្រជុំ..ចុះតាមមូលដ្ឋាន ,ភូមិ,ឃុំ ចប់ ពីចុះមូលដ្ឋានតាម,ភូមិ,ឃុំ សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ លោក វន ស៊ីផា បើកអង្គប្រជុំ ..ដូចពាក្យចាស់.. ចេញផ្សាយបន្ថែម ថ្ងៃទី 15 ខែ Jun ឆ្នាំ 2023 14 ចែករំលែក (ស្រុកកំពង់ត្រឡាច)÷ ចេញពីប្រជុំ..ចុះតាមមូលដ្ឋាន ,ភូមិ,ឃុំ ចប់ ពីចុះមូលដ្ឋានតាម,ភូមិ,ឃុំ សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ លោកវ៉នស៊ីផាអភិបាលនៃគណៈអភិបាលស្រុក បើកអង្គប្រជុំ ..ដូចពាក្យចាស់លោកពោលថា កាំបិតបើមិនសំលៀងវាមិនមុតឡើយ.. មន្ត្រីអាជ្ញាធរគ្រប់ជាន់ថ្នាក់ក្នុង ស្រុកកំពង់ត្រឡាច ប្រៀបដូចជាកាំបិតកំពុងមានមុខត្រួច.. ពោល គឺ ជាមន្ត្រីដ៏ល្អបម្រើប្រជាពលរដ្ឋពិតប្រាកដ..។ ការបើកអង្គប្រជុំ ពិភាក្សាផែនការ លើកទិសដៅការងារ គឺធ្វើឲ្យមន្ត្រី យល់ដឹងកាន់តែខ្លាំងពីការងារ តួនាទី ភារកិច្ចរបស់ខ្លួន។ជាក់ស្ដែងនៅរសៀលថ្ងៃអង្គារ ១០ រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នៅសាលប្រជុំសាលាស្រុកកំពង់ត្រឡាចបានរៀបចំកិច្ចប្រជុំគណៈអភិបាលស្រុកប្រចាំខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ លោក វន សុីផា អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រឡាច ដើម្បីត្រួតពិនិត្យលើសកម្មភាពការងារដែលបានអនុវត្តនាពេលកន្លងមក ដំណោះស្រាយចំពោះបញ្ហាប្រឈមនានា និងផែនការការងារសំរាប់អនុវត្តនបន្ត។កិច្ចប្រជុំរបស់គណៈអភិបាលស្រុកប្រចាំខែមិថុនា ឆ្នាំ២០២៣ មានការចូលរួមពី លោកលោកស្រីអភិបាលរងស្រុក គណៈនាយករដ្ឋបាល ប្រធានការិយាល័យ/អង្គភាពពាក់ព័ន្ធ។បើតាមការសង្កេតឃើញថា ប៉ុន្មានខែចុងក្រោយនេះ.. មន្ត្រីអាជ្ញាធរគ្រប់ជាន់ថ្នាក់ នៅក្នុងស្រុកកំពង់ត្រឡាច ពោរពេញទៅដោយ ការគោរព..ការស្រឡាញ់ ពីបងប្អូនប្រជាពលរដ្ឋ.. ជាពិសេស នៅក្នុងអង្គភាពមន្ត្រីសាលាស្រុក មានការ គោរពបទបញ្ជាផ្ទៃក្នុង និងថ្នាក់ដឹកនាំមានការ គោរពគ្នា ទៅវិញទៅមក.. មន្ត្រីនីមួយៗស្គាល់តួនាទី ភារកិច្ចរបស់ខ្លួនច្បាស់លាស់។ ជាពិសេស លោក វន ស៊ីផា អភិបាលនៃគណៈអភិបាលស្រុក មានការកោតសរសើរ ពី មន្ត្រីថ្នាក់ក្រោម ថា ជាមេថ្នាក់ដឹកនាំដ៏ល្អ… ពោរពេញទៅដោយគុណធម៌ សីលធម៌ សុជីវធម៌ និងមានការយោគយល់អធ្យាស្រ័យ និងមានការពន្យល់ណែនាំ ដល់មន្ត្រីក្រោមឱវាទបានល្អ៕ 14 ចែករំលែក