លោក ឈួន ចាន់ណា អភិបាលនៃគណៈអភិបាលស្រុក..ប្រជុំបើកការដ្ឋានជួសជុលផ្លូវបេតុង១ខ្សែ មានប្រវែង ៥២០ ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់០.១៥ ម៉ែត្រ និងបង្គោលភ្លើងសូឡាប្រើពន្លឺព្រះអាទិត្យ ១០ ដើម..
(ស្រុកសាមគ្គីមានជ័យ)៖ នៅព្រឹកថ្ងៃពុធ ៤ កើត ខែបឋមាសាឍ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ លោក ឈួន ចាន់ណា អភិបាលនៃគណៈអភិបាលស្រុក បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបើកការដ្ឋានជួសជុលផ្លូវបេតុង១ខ្សែ មានប្រវែង ៥២០ ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់០.១៥ ម៉ែត្រ និងបង្គោលភ្លើងសូឡាប្រើពន្លឺព្រះអាទិត្យ ១០ ដើម នៅភូមិជំទាវជ្រែង ឃុំក្រាំងល្វា ដែលមានប្រជាពលរដ្ឋចូលរួមសរុបចំនួន៦៦នាក់ ស្រី៤៨នាក់។
នៅក្នុងកិច្ចប្រជុំនេះដែរលោកអភិបាលស្រុកបានធ្វើការណែនាំដល់ប្រជាពលរដ្ឋឲ្យចូលរួមថែរក្សា ការពារសមិទ្ធផលដែលទទួលបានថ្មីនេះ ដើម្បីបានប្រើប្រាស់យូរអង្វែង ជាមួយគ្នានេះលោកអភិបាលស្រុក ក៏បានរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យទៅបោះឆ្នោតនៅថ្ងៃទី ២៣ ខែកក្កដាឆ្នាំ ២០២៣ ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នាផងដែរ។
គម្រោងជួសជុលផ្លូវបេតុង១ខ្សែនេះ មានប្រវែង៤២០ ម៉ែត្រ ទទឹង ៥ ម៉ែត្រកម្រាស់ ០.១៥ ម៉ែត្រនិងដាំបង្គោលភ្លើងសូឡាប្រើពន្លឺព្រះអាទិត្យចំនួន ១០ដើមចំណាយថវិកាអស់ ៣៧៤,០០០,០០០លានរៀល គម្រោងនេះដែរអនុវត្តដោយក្រុមហ៊ុនប៊ុនឌីម៉ង់។
សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនប៊ុនឌីម៉ង់ ទទួលម៉ៅការសាងសង់ ផ្លូវមូលនិធិឃុំតាមឃុំនិមួយៗ នៅក្នុងខេត្តកំពង់ឆ្នាំង ការសាងសង់ របស់ក្រុមហ៊ុន គឺ មានគុណភាពល្អ. គោរពតាមបទដ្ឋាន បច្ចេកទេស ស្តង់ដាបានល្អប្រសើរណាស់។
បើតាមរបាយការណ៍ទទួលបានបងប្អូនប្រជាពលរដ្ឋដែលចូលរួមក្នុងអង្គប្រជុំបើកការដ្ឋានសាងសង់ផ្លូវមួយខ្សែនោះ បានរីករាយសប្បាយចិត្តពេញចិត្តចំពោះការដឹកនាំដ៏ត្រឹមត្រូវដ៏ឆ្លាតអ្វីរបស់ លោក ឈួន ចាន់ណា អភិបាលនៃគណៈអភិបាលស្រុកសាមគ្គីមានជ័យ និង ពេញចិត្តចំពោះក្រុមហ៊ុនប៉ុងឌីម៉ង់ ដែលកន្លងមក ការសង់សង់ផ្លូវការទទួលម៉ៅការការដ្ឋានផ្លូវនីមួយៗ ធ្វើមិនឲ្យពួកគាត់ខកចិត្តឡើយ ហើយមានការគាំទ្រទទួលយកបាន 100%៕