របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង បានចូលរួមជាគណៈអធិបតីសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិស្ដិពីសុខភាពសិក្សា…

7

{ខេត្តកំពង់ឆ្នាំង}÷លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង បានចូលរួមជាគណៈអធិបតីសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិស្ដិពីសុខភាពសិក្សា និងបន្ស៊ីផែនការប្រតិបត្តិប្រចាំឆ្នាំ និងផែនការសកម្មភាពជាតិស្ដីពីសុខភាពសិក្សា
នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិស្ដិពីសុខភាពសិក្សា និងបន្ស៊ីផែនការប្រតិបត្តិប្រចាំឆ្នាំ និងផែនការសកម្មភាពជាតិស្ដីពីសុខភាពសិក្សាក្រោមអធិបតីភាព លោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង ដែលសិក្ខាសាលានេះ ប្រព្រឹត្តទៅមានរយៈពេលពីរថ្ងៃទី គឺថ្ងៃទី០៤ ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣។

ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ វេជ្ជបណ្ឌិត ឆាយ គឹមសុទ្ធាវី ប្រធាននាយកដ្ឋានសុខភាពសិក្សា លោកលៀង ជុំសុបិន្ត នាយករងរដ្ឋបាលសាលាខេត្ត អភិបាលរងក្រុង ស្រុក កងកម្លាំងទាំងបី មន្ទីរ អង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប៕

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.