ព័ត៌មានជាតិ មោទនភាពក្នុងទឹកដីខេត្តកំពង់ឆ្នាំង ក្រោមការដឹកនាំរបស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ ឥឡូវនេះមាន រមណីយដ្ឋានទឹកធ្លាក់ស្រែអំពិល ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ចេញផ្សាយបន្ថែម ថ្ងៃទី 11 ខែ Jul ឆ្នាំ 2023 19 ចែករំលែក {ខេត្តកំពង់ឆ្នាំង }÷ក្រសួងបរិស្ថានបន្តរៀបចំហេដ្ឋារចនាសម្ព័ន្ធ ជូនបងប្អូនប្រជាសហគមន៍ ដើម្បីបងប្អូនប្រកបមុខរបរដោយនិរន្តរភាព និងការទទួលខុសត្រូវ ។នេះគឺជាការប្រែក្លាយជីវភាពជាក់ស្តែងរបស់ប្រជាសហគមន៍នៅនឹងកន្លែង ។ក្រសួងបរិស្ថាន សូមគូសបញ្ជាក់ជូនថា ថវិកាក្នុងការប្រែក្លាយហេដ្ឋារចនាសម្ព័ន្ធនៅរមណីយដ្ឋានទឹកធ្លាក់ស្រែអំពិលនេះ គឺបានមកពីការលក់កាបូន។រមណីយដ្ឋានទឹកធ្លាក់ស្រែអំពិល ស្ថិតនៅភូមិក្តុល ឃុំក្តុលសែនជ័យ ស្រុក ទឹកផុស មានចម្ងាយប្រមាណ ៥៨គ.ម ពីក្រុងកំពង់ឆ្នាំង។បងប្អូនធ្វើដំណើរពីភ្នំពេញឬពីរខេត្តនានាមកតំបន់រមណីយដ្ឋានខាងលើនេះ បងប្អូននឹងរីករាយសប្បាយចិត្ត និងមានសន្តិសុខ សុខសុវត្ថិភាព ល្អប្រសើរ៕ 19 ចែករំលែក