របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

យាយ ធូ ឈ្មួញឈើស្រុកឱរ៉ាល់ សមត្ថកិច្ចធ្លាប់បង្ក្រាបម្តងហើយ តែមករកសុីវិញ ខណៈឈ្មួញផ្សេងទៀតកំពុងធ្វើសកម្មភាពពេញស្រុកឱរ៉ាល់

23

(ខេត្តកំពង់ស្ពឺ)៖ពលរដ្ឋក្នុងមូលដ្ឋាន ស្រុកឱរ៉ាល់ បានរាយការណ៍ មកថា «យាយធូ»ជាឈ្មួញឈើចាស់វស្សា ពូកែសម្តែង ដូចតារា ថាអត់ដែររកសុីដឹកឈើទេ? តែធាតុពិតរកសុីដូចសត្វកណ្តៀរ។

បើយោងតាមប្រភពព័ត៌មាន ពីពលរដ្ឋ កាលពីយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ នេះ យាយធូ បានជិះម៉ូតូប្រាប់ជំនាញពាក់ព័ន្ធ ដើម្បីសុំដឹកឈើនៅលើរថយន្ត ចេញមកខាងក្រៅ តែហាក់បីដូចជាមានគេប្រាប់ថាសភាពការមិនស្រួលក៏ត្រលប់ក្រោយវិញ។

គួរបញ្ជាក់ផងដែរ «យាយធូ» មន្ត្រីជំនាញធ្លាប់បង្ក្រាបរថយន្តរបស់គាត់កន្លងមកដែរ តែក្រោយពីបង់ពិន័យអន្តរកាលរួច ឆ្លៀតរកសុីវិញដដែរ។

នៅក្នុងទឹកដីស្រុកអារ៉ាល់មានសមត្ថកិច្ចជាច្រើនស្ថាប័ន មានសមត្ថកិច្ចនគរបាលប៉ូលីសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ប៉ូលីសសេដ្ឋកិច្ចខេត្ត កម្លាំងអធិការដ្ឋាននគរបាលខេត្ត..កម្លាំងអាវុធហត្ថនិងជំនាញរដ្ឋបាលព្រៃឈើ ក៏ប៉ុន្តែការដឹកជញ្ជូនឈើនៅតែបន្តមានដដែល។
ទោះជាប្រសាសន៍សម្ដេចតេជោ ឲ្យមន្ត្រីជំនាញពាក់ព័ន្ធជាពិសេសគណៈកម្មាធិការបង្ក្រាប និងទប់ស្កាត់ធនធានធម្មជាតិ ឲ្យចុះបង្ក្រាបឲ្យខានតែបាន យ៉ាងណាក៏ដោយ ក៏អស់លោកមន្ត្រីទាំងអស់នោះ ប្រងើយ កន្តើយ មិនស្ដាប់ប្រសាសន៍សម្ដេចតេជោហ៊ុនសែនឡើយ។
បណ្ដែតបណ្ដោយឲ្យក្នុងទឹកដីស្រុកអារ៉ាល់មានការដឹកជញ្ជូនឈើដដែល៕

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.