ព័ត៌មានជាតិ ឈ្មួញឈើពីរនាក់ដែលកំពុងល្បីឈ្មោះខ្លាំងនៅស្រុកឱរ៉ាល់៖ទី១ «លោករឹម» រស់នៅភូមិដំបងវិញ ឃុំសង្កែសាទប នឹងទី២ «លោកបារាំង» ចេញផ្សាយបន្ថែម ថ្ងៃទី 13 ខែ Jul ឆ្នាំ 2023 27 ចែករំលែក (ខេត្តកំពង់ស្ពឺ)៖ព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ពលរដ្ឋក្នុងស្រុកឱរ៉ាល់ បានរាយការណ៍ឲ្យដឹងថា ឈ្មួញឈើពីរនាក់ដែលកំពុងល្បីឈ្មោះខ្លាំងនៅស្រុកឱរ៉ាល់៖ទី១ «លោករឹម» រស់នៅភូមិដំបងវិញ ឃុំសង្កែសាទបទី២ «លោកបារាំង» រស់នៅភូមិរោងម៉ាសុីន ឃុំតាសាលអ្នកទាំងពីរកំពុងតែសប្បាយអរ ក្នុងមុខចំនួញឈើដោយគ្មានច្បាប់អនុញ្ញាតរបស់ខ្លួន ដែលរកសុីយ៉ាងរំភើយ គ្មានខ្វល់ពីការបង្ក្រាបពីមន្រ្តីជំនាញសោះឡើយ។ពលរដ្ឋឆ្ងល់ថា ហេតុអ្វីបានជាមន្ត្រីជំនាញទាំងនោះ មិនដែលឃើញបង្ក្រាបជំនួញឈើខុសច្បាប់របស់អ្នកទាំងពីរ ឬមួយក៏.។នៅក្នុងទឹកដីស្រុកអារ៉ាល់មានសមត្ថកិច្ចជាច្រើនស្ថាប័ន មានសមត្ថកិច្ចនគរបាលប៉ូលីសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ប៉ូលីសសេដ្ឋកិច្ចខេត្ត កម្លាំងអធិការដ្ឋាននគរបាលខេត្ត..កម្លាំងអាវុធហត្ថនិងជំនាញរដ្ឋបាលព្រៃឈើ ក៏ប៉ុន្តែការដឹកជញ្ជូនឈើនៅតែបន្តមានដដែល។ទោះជាប្រសាសន៍សម្ដេចតេជោ ឲ្យមន្ត្រីជំនាញពាក់ព័ន្ធជាពិសេសគណៈកម្មាធិការបង្ក្រាប និងទប់ស្កាត់ធនធានធម្មជាតិ ឲ្យចុះបង្ក្រាបឲ្យខានតែបាន យ៉ាងណាក៏ដោយ ក៏អស់លោកមន្ត្រីទាំងអស់នោះ ប្រងើយ កន្តើយ មិនស្ដាប់ប្រសាសន៍សម្ដេចតេជោហ៊ុនសែនឡើយ។បណ្ដែតបណ្ដោយឲ្យក្នុងទឹកដីស្រុកអារ៉ាល់មានការដឹកជញ្ជូនឈើដដែល៕ 27 ចែករំលែក