ព័ត៌មានជាតិ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងរួមដំណើដោយអភិបាលរងខេត្ត ប្រធានមន្ទីរពាក់ព័ន្ធ អាជ្ញាធរក្រុងកំពង់ឆ្នាំង … ចេញផ្សាយបន្ថែម ថ្ងៃទី 26 ខែ Jul ឆ្នាំ 2023 14 ចែករំលែក (ខេត្តកំពង់ឆ្នាំង)÷ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងរួមដំណើដោយអភិបាលរងខេត្ត ប្រធានមន្ទីរពាក់ព័ន្ធ អាជ្ញាធរក្រុងកំពង់ឆ្នាំង និងក្រុមការងារ បានចុះពិនិត្យអគារសិក្សាចាស់១ខ្នង សង់ពីឈើប្រក់ក្បឿង ដែលរលំដោយសារខ្យល់កន្ត្រាក់កាលពីល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតក្នុងវិទ្យាល័យព្រះបាទសុរាម្រឹត ក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ក្នុងឱកាសនោះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ជម្រុញអោយថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡា អាជ្ញាធរ និង មន្ទីរពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ចុះត្រួតពិនិត្យ វាយតម្លៃគុណភាពអគារសិក្សាដែលមានសភាពចាស់ទ្រុឌទ្រោមនៅតាមសាលារៀន ដើម្បីជួសជុល កែលម្អ ឬស្នើសុំគោលការណ៍រុះរើ ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុណាមួយ។ឯកឧត្តម ក៏បានពិនិត្យស្ថានភាពទូទៅក្នុងវិទ្យាល័យ ទាំងបន្ទប់រៀន ទីចាត់ការ ទីលានកីឡា អាហារដ្ឋាន សួនច្បារ ស្រះទឹក។ល។ និងបានណែនាំដល់គណៈគ្រប់គ្រងសាលា ត្រូវបន្តយកចិត្តទុកដាក់កែលម្អបរិស្ថាន អនាម័យ សោភ័ណភាព បន្តពង្រឹងវិន័យ គុណភាពសិក្សា ឲ្យក្លាយជាសាលាមេត្រីមានបរិស្ថានស្រស់បំព្រង ជាថ្នាលបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយគុណភាព។ឯកឧត្តមក៏បានឧបត្ថម្ភថវិកាមួយចំនួនជូនគណៈគ្រប់គ្រងសាលាផងដែរ។សូមបញ្ជាក់ផងដែរថា មុនបោះឆ្នោត និងក្រោយបោះឆ្នោតរួច មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ នៅក្នុងខេត្តកំពង់ឆ្នាំង មិនព្រងើយកន្តោចជាមួយ នឹងប្រជាពលរដ្ឋ ហើយតែងតែចុះ ដោះស្រាយ រកបញ្ហាកើតឡើងនៅក្នុងមូលដ្ឋានខេត្តកំពង់ឆ្នាំង។ការដឹកនាំដ៏ឆ្លាតវៃនិងប៉ិនប្រសប់ សម្រាប់ខេត្ត កំពង់ឆ្នាំងដែលស្ថិតនៅ កណ្ដាលប្រទេស ដឹកនាំដោយឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈភិបាលខេត្ត មន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៅក្នុងខេត្តមានការគោរពស្រឡាញ់។ថែមទាំងប្រជាពលរដ្ឋថែមទៀតផង៕ 14 ចែករំលែក