ព័ត៌មានជាតិ ឯកឧត្តម ដួង តារា គាំទ្រពេញទំហឹងក្នុងការសម្រេចចិត្តរបស់សម្ដេច ហ៊ុន សែន ដែលផ្ដល់ឱកាសឲ្យយុវជនជំនាន់ក្រោយបន្តវេនក្នុងការដឹកនាំប្រទេស!.. ចេញផ្សាយបន្ថែម ថ្ងៃទី 27 ខែ Jul ឆ្នាំ 2023 20 ចែករំលែក (ឯកឧត្តម ដួង តារា) ក្នុងនាមខ្ញុំបាទជាមន្រ្តីវ័យក្មេងម្នាក់ និងជាជំនួយការរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ខ្ញុំសូមសម្តែងនូវឆន្ទៈគាំទ្រពេញទំហឹងប្រកបដោយសេចក្តីសោមនស្សរីករាយក្រៃលែង ចំពោះការសម្រេចចិត្តរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការផ្តល់ឱកាសឲ្យយុវជនជំនាន់ក្រោយបានបន្តវេណក្នុងការដឹកនាំប្រទេសជាតិដែលមាន ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់អាណត្តិថ្មីទី៧ ឆ្នាំ២០២៣ នេះ ។ខ្ញុំបាទសូមគោរពគាំទ្រដោយស្មោះអស់ពីចិត្តចំពោះបេក្ខភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីបន្តវេនក្នុងការដឹកនាំគ្រប់គ្រងប្រទេសកម្ពុជាអោយកាន់តែរីកចម្រើនរុងរឿងលឿនឆ្ពោះទៅមុខក្រោមម្លប់សន្តិភាព៕ 20 ចែករំលែក