ព័ត៌មានជាតិ ការកាប់ដឹកជញ្ជូនឈើព្រៃ តាមគោយន្តកែច្នៃ នៅតែបន្តមានដដែល.. ចេញពីតំបន់ព្រៃអង់តែន កម្លាំងជំនាញពាក់ព័ន្ធមិនបង្ក្រាប..ព្រោះខ្លាចបាត់ឆ្នាំងបាយ.. ចេញផ្សាយបន្ថែម ថ្ងៃទី 30 ខែ Jul ឆ្នាំ 2023 49 ចែករំលែក សូមជួយឧបត្ថម លេខABA.$ 531 939 555(ខេត្តកំពង់ធំ )÷ បទល្មើស ដឹកអុសឈើព្រៃ ឈើស្រស់ៗដឹក ជារៀងរាល់យប់ ក្នុងមួយយប់មិនក្រោមពី 15 ទៅ 20 គោយន្តទេ ចេញពីព្រៃអង់តែន ឆ្លងកាត់ផ្សារកំពប់អំបិល ឃុំបឹងល្វា ឆ្លងកាត់ អូរឫស្សី ចូលឃុំក្រវ៉ា ស្រុកសន្ទុក ខេត្តកំពង់ធំ បន្តទៅស្រុកចំការលើ ខេត្តកំពង់ចាម គ្មានសមត្ថកិច្ចជំនាញពាក់ព័ន្ធណាបង្ក្រាបឡើយ បច្ចុប្បន្ននេះមិនដឹងមូលហេតុអ្វីសោះឡើយ។ប្រភពបានបង្ហើបថា បើនិយាយតាមដងផ្លូវ គេសង្កេតឃើញក្រុមសមត្ថកិច្ចដាក់ក្បាលឡាន អង្គុយគុយ ចាំទទួលលុយពីក្រុមដឹកឈើព្រៃ។កន្លងមក ឯកឧត្តម នាយឧត្តម សៅរ៍ សុខា អគ្គមេបញ្ជាការរងខេមរៈភូមិន្ទ និង ជាមេបញ្ជាការកងរាជវុធហត្ថលើផ្ទៃប្រទេស ហើយក៏ជាប្រធានគណៈកម្មាធិការ បង្ក្រាប ទប់ស្កាត់ និងការពារធនធានធម្មជាតិ បានដាក់បញ្ជាឲ្យមន្ត្រីអាវុធហត្ថ នៅតាមតំបន់នីមួយៗ ត្រូវតែអនុវត្តតួនាទីភារកិច្ច ឲ្យបានខ្ជាប់ខ្ជួនរៀងៗខ្លួន។ត្រូវតែបង្ក្រាបបទល្មើសធនធានធម្មជាតិ.. មិនគិតអ្នកតូច..មិនគិតអ្នកធំ..មិនគិតអ្នកក្រ..មិនគិតអ្នកមាន…មិននិយាយបទល្មើសតូច..ឬ បទល្មើសធំ..ត្រូវតែបង្ក្រាបទាំងអស់..ឲ្យស្មើភាពគ្នា។តែផ្ទុយទៅវិញ បទល្មើសការដឹកជញ្ជូនឈើអុសព្រៃអស់ស្រស់ៗ ចេញពីព្រៃអង់តែន ស្រុកសន្ទុក ខេត្តកំពង់ធំ នៅតែបន្តមានដដែល។….សំណួរសួរថា តើអស់លោកមន្ត្រីជំនាញពាក់ព័ន្ធ ដែលឈរជើងនៅទីតាំងខាងលើនោះ ?? ដែលអស់ លោក ស៊ីប្រាក់ខែរដ្ឋ ដែលរាស្ត្របង់ពន្ធជូនរដ្ឋ.. ទាំងប្រធានទាំងអនុប្រធាន ទាំងសមាជិក ដើរឈរជើងនៅតំបន់នោះ កំពុងធ្វើអ្វី ឬក៏ដូចប្រភព ពីមហាជនមួយចំនួនតូច បានប្រាប់មកអង្គភាព សារព័ត៌មានយើងខ្ញុំ ថា អង្គុយរាប់ក្បាលគោយន្ត ឬ រថយន្តយកតែលុយ???។…ជាពិសេសកន្លងមកមាន ក្រុមរថយន្តវេអងដែលដឹកចេញពីចំណុចអូរក្រពើ ក្នុងមួយយប់ មិនក្រោមពី ៣ទៅ៤រថយន្តទេ។…អង្គភាពសារព័ត៌មានយើងចុះផ្សាយក្នុងគោលបំណងរិះគន់ដើម្បីស្ថាបនាតែប៉ុណ្ណោះ នឹងចូលរួមចំណែករក្សាធនធានធម្មជាតិ ..គ្មានចេតនាមួលបង្កាច់ ដល់អស់លោកមន្ត្រីជំនាញពាក់ព័ន្ធឡើយ គួរឲ្យសោកស្ដាយណាស់ អង្គភាពយើង មិនអាចសុំការបំភ្លឺ ពីមន្ត្រីជំនាញពាក់ព័ន្ធ នៅគោលដៅនោះបាន។ហើយកន្លងមកមាន សារព័ត៌មានក្នុងស្រុកបានចុះផ្សាយជាច្រើនក៏ប៉ុន្តែបទល្មើសនៅតែបន្តមានដដែល។ការចុះផ្សាយនេះ បើអស់លោកមានប្រតិកម្មណាមួយ ចង់បកស្រាយបំភ្លឺ សូមទាក់ទងមកអង្គភាពសារព័ត៍មានយើងខ្ញុំ រៀងរាល់ម៉ោងធ្វើរស្តី អំពីរបប សារព័ត៍មាន កម្ពុជា។ នៅមានវគ្គបន្តទៀត…. ផ្សាយវគ្គក្រោយដាក់ឲ្យចំឈ្មោះមន្ត្រីពាក់ព័ន្ធ… 49 ចែករំលែក