របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

លោក អាន សុឃីម នាយកសាខា កាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ដឹកនាំក្រុមការងារចុះត្រួតពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀង នៅស្រុកកែវសីមា.!

19

(ខេត្តមណ្ឌលគិរី)៖ លោក អាន សុឃីម នាយកសាខា កាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី នាថ្ងៃអង្គារ ១៥កើត ចែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀង ដែលបណ្ដាលឲ្យមានការលិចផ្ទះសម្បែង ខូចខាតសម្ភារៈប្រើប្រាស់ និងផលដំណាំជាច្រើនរបស់ប្រជាពលរដ្ឋរងគ្រោះ សរុបចំនួន ២១ខ្នងផ្ទះ ស្មើនឹង ២១គ្រួសារ ស្ថិតនៅភូមិស្រែខ្ទុម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ក្នុងការចុះត្រួតពិនិត្យនេះដែរ ក៏មានការចូលរួមពីក្រុមការងារប្រតិបត្តិសាខា អនុសាខាកក្រកស្រុកកែវសីមាផងដែរ។

សូមបញ្ជាក់ថា៖ គិតមកត្រឹមថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣នេះ កម្ពស់ទឹកមានការថយចុះជាបណ្ដើរៗហើយ។ ទន្ទឹមនឹងនោះ សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី នឹងសហការជាមួយអនុសាខា ស្រុក/ក្រុង អាជ្ញាធរដែនដី មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ក្នុងការបន្តបេសកកម្មចុះត្រួតពិនិត្យតាមតំបន់គោលដៅដែលមានទឹកជំនន់ ឬជំនន់ទឹកភ្លៀង ដែលបង្កការរំខានការរស់នៅរបស់ប្រជាពលរដ្ឋ និងឆ្លើយតបឲ្យបានទាន់ពេលវេលាទៅកាន់ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ។

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.