របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

គ្រោះថ្នាក់ចរាចរណ៍នៅខេត្តសៀមរាប មានអ្នកស្លាប់..និងអ្នករងរបួស..មិនគួរឡើយ..

9

{ខេត្តសៀមរាប}÷ គួរឱ្យសង្វែកខ្លាំងណាស់ មិនគួរណាឡើយ។មកជួបគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តក្រុមហ៊ុនឡាវីតា និង រថយន្តធូបូ បុកគ្នាទាំងកំរោល បណ្ដាលឱ្យមានរបួ..សរធ្ង..ន់ស្រាលជាច្រើននាក់។

ហេតុការណ៍បានកើតឡើង នៅរសៀល ថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២៣ បណ្ដោយផ្លូវជាតិលេខ ៦ ដែលស្ថិតនៅភូមិព្រៃទទឹង ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប។ នេះបើតាមព័ត៌មានបឋម។

បើតាមប្រភពព័ត៌មាន អង្គភាពយើងទទួលបាន ថ្ងៃព្រហស្បតិ៍នេះ ក្នុងហេតុការណ៍នេះ មាននារីពោះធំម្នាក់ និងក្មេងម្នាក់ផងដែរ។

ជុំវិញករណីនេះ សមត្ថកិច្ចជំនាញមិនទាន់បញ្ជាក់លម្អិតចំពោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះនៅឡើយទេ។

អធិការស្រុកជីក្រែង លោភតាំង លីហេង មិនអាចទាក់ទងដើម្បីពន្យល់បានទេចំពោះហេតុការណ៍នេះដោយទូរស័ព្ទមិនអាចហៅចូល។
សូមបងប្អូនប្រជាពលរដ្ឋធ្វើដំណើរលើដងផ្លូវមេត្តាគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ យើងត្រូវគោរពភ្លើងសញ្ញា.. គោរព គំនូសសញ្ញា . គោរពផ្លាកសញ្ញា..និងគោរពសញ្ញាបញ្ជារបស់សមត្ថកិច្ចគ្រប់ស្ថាប័ននៅលើដងផ្លូវ៕

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.