ស្នាក់ការបរិស្ថាននៅភូមិរលួសមានជ័យ អូរក្រៀងសែនជ័យ ខេត្តក្រចេះ ត្រូវបាន មនុស្សមួយក្រុម រួមគ្នាបាតុកម្មដុតបំផ្លាញស្នាក់ ឆេះអស់រលីង…
(ខេត្តក្រចេះ) ៖ ស្នាក់ការបរិស្ថាននៅភូមិរលួសមានជ័យ ស្រុក អូរក្រៀងសែនជ័យ ខេត្តក្រចេះ ត្រូវបាន មនុស្សមួយក្រុមធំ រួមគ្នាបាតុកម្មដុតបំផ្លាញស្នាក់ការការរបស់មន្ត្រីបរិស្ថានចោល ករណី សង្ស័យរឿងមន្ត្រីបរិស្ថានចុះបង្ក្រាបបទល្មើសចាប់រណាយន្ត។
បាននាំគ្នាទៅដុតបំផ្លាញទេស្នាក់ការរបស់មន្ត្រីបរិស្ថាន
ហេតុការណ៍នេះបានកើតឡើង០៩នឹង00នាទីព្រឹកនៅព្រឹកថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៣។
ករណីនេះ បើតាមមន្ត្រីបរិស្ថានមួយរូបបានឲ្យអង្គភាព សារព័ត៌មាន យើងដឹងថា ដើមចងដាក់ការសង្ស័យ កមពីការ មន្ត្រីបរិស្ថានចុះអនុវត្តច្បាប់បង្ក្រាប ជនបំផ្លាញធនធានធម្មជាតិ កន្លងមក និងថ្មីៗគឺបង្ក្រាប ចាប់ម៉ាសុីនរណាអាឈើ ..។ ហើយក្រោយមកក៏ស្រាប់លេចហេតុការណ៍បែបនេះតែម្ដង ដែលបង្ក ឡើងដោយមនុស្សមួយក្រុម ឈានទៅដល់ការប្រើហិង្សាដុតបំផ្លាញ ស្នាក់ការបរិស្ថាននេះតែម្ដង ឆេះ បំផ្លាញ រាល់ឯកសារសម្ភារៈអស់រលីង។
បច្ចុប្បន្ន អង្គភាពយើងទទួលបានបន្ថែមទៀតថា អាជ្ញាធរមន្ត្រីជំនាញពាក់ព័ន្ធ បានទៅដល់កន្លែងកើតហេតុ
ជាពិសេសមន្ត្រីបរិស្ថានកំពុងតែធ្វើសវនាជាតិ ស៊ើបអង្កេតស្រាវជ្រាវរកមេខ្លោង និងបក្សពួកដើម្បីធ្វើការកសាងសំណុំរឿងបញ្ជូន ចាត់ការតាមនីតិវិធីផ្លូវច្បាប់។
គួរឱ្យសោកស្ដាយណាស់ មិនគួរណាបងប្អូនមួយចំនួននោះ ទៅប្រព្រឹត្តអំពើហិង្សា ដុតបំផ្លាញថ្នាក់ការបរិស្ថានបែបនេះទេ។បើនិយាយអំពីផ្លូវច្បាប់ បងប្អូននឹង……។
សូមថ្នាក់ដឹកនាំខេត្តក្រចេះ និងថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធទាំងអស់ ជាពិសេសកម្លាំងអន្តរាគមន៍ កងកម្លាំងប្រដាប់អាវុធ ទាំងបីប្រភេទ នៅខេត្តក្រចេះ មេត្តាជួយចុះត្រួតពិនិត្យ និងអន្តរាគមន៍ផង។
តើក្រុមមនុស្សជាច្រើនទាំងអស់នោះ មកពីណា បានមកបង្ករហឹង្សា ដុតស្នាក់ការបរិស្ថាន ដែលជាមន្ត្រីរាជរដ្ឋាភិបាល គឺ ជាមន្ត្រីស្របច្បាប់ គឺជាមន្ត្រីធ្វើការបម្រើប្រជាពលរដ្ឋថែរក្សាធនធានធម្មជាតិ។ ព័ត៌មានបឋមនៅមានត…