របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

មន្ត្រីជំនាញ ដេញចាប់ម៉ូតូដឹកឈើ១គ្រឿង បាញ់ផ្អើល ស្រុកកែវសីមា មន្ត្រីសមត្ថកិច្ចខេត្តមណ្ឌលគិរី កំពុងមានការងឿងឆ្ងល់…

68

(ខេត្តមណ្ឌលគិរី)៖ រឿងវាបានកើតឡើងបាត់ទៅហើយ គួរតែ រកវិធីសាស្ត្រ យុទ្ធសាស្ត្រការទប់ស្កាត់បែបសន្តិភាពទើបល្អ។ នៅថ្ងៃទី១២ ខែសីហា ឆ្នំា២០២៣ ករណីដេញចាប់ម៉ូតូដឹកឈើ និងផ្ទុះអាវុធប្រាកដមែន។

មន្ត្រីរាជការក្នុងខេត្តមណ្ឌលគិរី កំពុងងឿងឆ្ងល់ជាខ្លាំង ទៅលើមន្ត្រីបរិស្ថាន១ក្រុមគ្នា៤នាក់ ចំណុះឱ្យអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នៃក្រសួងបរិស្ថាន។ ប្រភពព័ត៌មានបានបញ្ជាក់ថា ដែលបាន ដេញចាប់ម៉ូតូដឹកឈើ១គ្រឿងមិនបានសម្រេច និងផ្ទុះអាវុធ បង្កការភ្ញាក់ផ្អើល នៅស្រុកកែវសីមា..!។

ហេតុការណ៍ផ្ទុះអាវុធនេះ បានកើតឡើងនៅចំណុចឆ្កែអើត ស្ថិតក្នុង ភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីវេលាម៉ោង២០និង ៣០នាទី ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣។

សេចក្ដីរាយការណ៍បានឱ្យដឹងថា នៅមុនកើតហេតុ មានម៉ូតូ១គ្រឿង ដឹកឈើ០១ដុំ។ លុះដល់កន្លែងកើតហេតុ ស្រាប់តែ មានមន្ត្រីបរិស្ថាន១ក្រុម ជិៈម៉ូតូ៤គ្រឿង បើកដេញតាមម៉ូតូដឹកឈើ។ បន្ទាប់មកក្រុមមន្ត្រី បានប្រើអាវុធ បាញ់ចំនួន០១គ្រាប់ បង្កការភ្ញាក់ផ្អើលជាខ្លាំង។

ក្រោយមានហេតុការណ៍ផ្ទុះអាវុធបែបនេះ សមត្ថកិច្ចបានចុះពិនិត្យឃើញថា ក្រុមមន្ត្រីដែលផ្ទុះអាវុធមានគ្នា០៤នាក់។ ក្នុងនោះជនស៊ីវិលម្នាក់ ដឹកនាំផ្ទាល់ដោយលោក ស៊ូ សុន្ទរ៉ា អនុប្រធាននាយកដ្ឋាននៃ.ន.អ.ច នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នៃក្រសួងបរិស្ថាន។

ពោលគឺ មន្ត្រីទាំងនេះ ចុះបេសកកម្ម នៅតំបន់ដែនជម្រកសត្វព្រៃកែវសីមា ក្នុងភូមិសាស្ត្រ ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី០៧.០៨.២០២៣ ដល់ទី១១.០៨.២០២៣។

ប៉ុន្តែអ្វី ដែលធ្វើឱ្យមន្ត្រីរាជការ នៅខេត្តមណ្ឌលគិរី ងឿងឆ្ងល់នោះ គឺក្នុងលិខិតបេសកកម្ម មិនមានភ្ជាប់អាវុធមកជាមួយទេ គឺមានតែរថយន្ត១គ្រឿង តើហេតុអ្វីលោក ស៊ូ សុន្ទរ៉ា និងក្រុមការងារមានអាវុធប្រើ និងបាញ់បោះបែបនេះទៅវិញ..?។ ជុំវិញករណីផ្ទុះអាវុធនេះដែរ សារព័ត៌មានយើងខ្ញុំមិនអាចសុំការអត្ថាធិប្បាយ ពីលោក ស៊ូ សុន្ទរ៉ា អនុប្រធាននាយកដ្ឋាននៃ.ន.អ.ច បានទេ។ យ៉ាងណាក្ដី អង្គភាព សារព័ត៌មានរង់ចាំបកស្រាយបំភ្លឺពីសាម៉ីខ្លួន រឿងរាល់ម៉ោងធ្វើការ ស្ដីពីច្បាប់របបនៃសារព័ត៌មាន ដើម្បីផ្សាយបន្តទៀត៕

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.