ព័ត៌មានជាតិ បើមានស្លាក់លេខហើយនឹង…សាច់ញាតិកំពុងរង់ចាំ យុត្តិធម៌ស ខណៈលោកយាយ សុខ សុន ស្លាប់ដោយសារ ម៉ូតូកង់បី (pass app) កាលពីថ្ងៃទី១១ខែសីហាឆ្នាំ២០២៣ នៅផ្លូវជាតិលេខ៣ភូមិអន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ចេញផ្សាយបន្ថែម ថ្ងៃទី 27 ខែ Aug ឆ្នាំ 2023 88 ចែករំលែក (ខេត្តកណ្ដាល)÷ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង កាលពីវេលាម៉ោង ៤នឹង២៣នាទី ថ្ងៃទី១១ ខែសីហាឆ្នាំ២០២៣ បណ្ដាលឲ្យ លោក យាយឈ្មោះ សុខ សុន ស្លាប់ ក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យ។បើតាមប្រភពនិងសាក្សីបានឃើញហេតុការណ៍ឲ្យដឹងថា គេឃើញលោកយាយដើរឆ្លងផ្លូវ ត្រង់ចំណុច ទីប្រជុំជន មានផ្សារលក់ដូរតូចមួយ ភូមិអន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ពេលនោះ លោកយាយបានដើរឆ្លងផ្លូវ ពីកើតទៅលិច ឆ្លងផ្លូវខាងស្ដាំដៃផុតជិតដល់កណ្ដាលទ្រូងផ្លូវហើយ។ ក៏ស្រាប់តែឃើញ រម៉កម៉ូតូកង់បី (pass app ដែលមានស្លាកលេខ ភ្នំពេញ 1JQ-5493 បើកវ៉ាជែង(រថយន្ត និងម៉ូតូជាច្រើនទៀត ដែលគេឈប់ឱ្យលោកយាយឆ្លង )ហើយម៉ូតូកង់បី passapp នោះ ក៏បានបុកលោកយាយតែម្ដងទៅ។ក្រោយបុកលោកយាយហើយម្ចាស់ម៉ូតូកង់បី pass app បាន ដាក់មេប្រូច តាមបណ្ដាផ្លូវជាតិលេខ៣ ទៅត្បូងបាត់ស្រមោល។ក្រោយកើតហេតុ ប្រជាពលរដ្ឋរាយការណ៍ទៅបងប្អូនសាច់ញាតិ ហើយសាច់ញាតិបានមកដល់កន្លែងកើតហេតុ។ក៏ឃើញមានវត្តមានសមត្ថកិច្ចមកដល់ក៏បញ្ជូនទៅមន្ទីរពេទ្យក្រោយមកក៏បានស្លាប់ ហើយមកយកធ្វើបុណ្យនៅ នៅផ្ទះ កូន ភូមិឃុំខាងលើ តាមប្រពៃណី។រួចមក កូននិងសាច់ញាតិបានទៅដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីឲ្យជួយអន្តរាគមន៍ស្រាវជ្រាវ វែកមុខរកម្ចាស់ម៉ូតូកង់បី pass app ខាងលើ ឲ្យចូលខ្លួនមកដោះស្រាយ។ ហើយបងប្អូនសាច់ញាតិជាដើមបណ្តឹងបានដាក់ពាក្យបណ្ដឹង ទាជំងឺចិត្ត ជាទឹកប្រាក់ ដើម្បីយក មកធ្វើបុណ្យសពចំនួន 5.000 ដុល្លារ។តែរហូតមកដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ នេះ កូន បងប្អូនសាច់ញាតិចៅទួតទាំងអស់ មិនទាន់ឃើញ សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកកណ្ដាលស្ទឹង ជូនដំណឹង ថាក្នុងករណី នេះ វិវត្តទៅដល់ណាឡើយ។ ហើយក៏មិនទាន់ឃើញវត្តមាន បងប្អូនសាច់ញាតិជនបង្កមកសួរសុខទុក្ខនិងចូលរួមចូលបុណ្យសព ៧ថ្ងៃឡើយ។ក្នុងករណីនេះបងប្អូនសាច់ញាតិជនរងគ្រោះសូមសំណូមពរទៅដល់ កម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកកណ្ដាលស្ទឹង ក៏ដូចជាកម្លាំងសមត្ថកិច្ចចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល។ សូមមេត្តាជួយពន្លឿនក្នុងការស្រាវជ្រាវស្វែងរក ជនដែលបង្កគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមកដោះស្រាយតាមផ្លូវច្បាប់ និងសងជាសំណង ដល់គ្រួសារសព ដើម្បីឲ្យមានយុត្តិធម៌ សម្រាប់លោកយាយដែលបានស្លាប់ទៅនោះ។ប្រភពបានបន្តថា ក្រុម បងៗរត់ម៉ូតូកង់បី pass app មួយចំនួនតូច តែងតែបើក បរបង្កគ្រោះថ្នាក់ចរាចរណ៍បង្កបញ្ហា បង្កភាពអាណាធិបតេយ្យតាមដងផ្លូវ។ ក្រោយពេលព្រឹកជួបបញ្ហាគ្រោះថ្នាក់ចរាចរណ៍អ្វីមួយនោះមិនដែលចូលខ្លួនដោះស្រាយតែងតែដាក់មេប្រូជានិច្ច។ក្នុងករណីនេះបងប្អូនសាច់ញាតិទាំងអស់សង្ឃឹមថាកម្លាំងសមត្ថកិច្ចនគរបាលស្រុកកណ្ដាលស្ទឹង ក៏ដូចជាកម្លាំងសមត្ថកិច្ចចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ប្រាកដជាស្រាវជ្រាវ វែកមុខជនដែលបើក passapp បង្ករគ្រោះថ្នាក់ចរាចរណ៍នោះមកផ្ដន្ទាទោសតាមផ្លូវច្បាប់ បានជាក់ជាមិនខាន ព្រោះថាចាប់បាន pass appនឹងមានស្លាកលេខហើយនោះ។៕ សូមរង់ចាំភាគបន្ត.. 88 ចែករំលែក