របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

សមត្ថកិច្ចនគរបាលស្រុករលាបៀរបានឲ្យដឹងថា: ស្ត្រីរងគ្រោះមានឈ្មោះ ពោត រក្សា អាយុ២១ឆ្នាំ មានទីលំនៅភូមិទួលម្កាក់

38

(ខេត្តកំពង់ឆ្នាំង): ស្ត្រីម្នាក់បានស្លាប់នៅនឹងកន្លែងក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងនូវវេលាម៉ោង 8:00 និង10នាទីព្រឹកថ្ងៃទី២៨ ខែសីហាឆ្នាំ២០២៣ លើកំណត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៧១និងលេខ៧២ នៅក្នុងភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ខណៈដែលស្ត្រីរូបនោះជិះម៉ូតូទៅបុកនិងរថយន្តមួយគ្រឿងពីក្រោយក្នុងដំណើរស្របទៅគ្នា។

សមត្ថកិច្ចនគរបាលស្រុករលាបៀរបានឲ្យដឹងថា: ស្ត្រីរងគ្រោះមានឈ្មោះ ពោត រក្សា អាយុ២១ឆ្នាំ មានទីលំនៅភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់។ ខេត្តពោធិ៍សាត់។

នៅមុនពេលកើតហេតុស្ត្រីរូបនោះបានជិះម៉ូតូ មួយគ្រឿងម៉ាកយ៉ាម៉ាហា ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់ 1H 15 05 ក្នុងដំណើរពីទិសខាងជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុក៏បានបុកនឹងរថយន្ត ម៉ាក់ហ៊ីណូពណ៌ខៀវពាក់ស្លាកលេខកំពង់ធំ 3A.0871 សណ្ដោងសឺមីលេខ ស្វាយរៀង 4 A- 37 79 ក្នុងដំណើរស្របទិសគ្នា បណ្ដាលឱ្យស្ត្រីរងគ្រោះស្លាប់នៅនឹងកន្លែង ។ក្រោយពេលកើតហេតុអ្នកបើកបររថយន្ត បានបើក រថយន្តគេចពីកន្លែងកើតហេតុ ហើយបានឈប់ ទុករថយន្តចោល រួចគេចខ្លួនបាត់។

សពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលទាក់ទងទៅក្រុមគ្រួសារនៅខេត្តពោធិ៍សាត់ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែកម៉ូតូនិងរថយន្តទៅបានរក្សាទុកដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី៕

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.