ព័ត៌មានជាតិ រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រកាសចូលកាន់តំណែង នាយកទីចាត់ការ និងប្រធានអង្គភាពច្រកចេញចូលតែមួយ… ចេញផ្សាយបន្ថែម ថ្ងៃទី 18 ខែ Oct ឆ្នាំ 2023 33 ចែករំលែក (កំពង់ឆ្នាំង) ៖ សូមតាមដាន អានព័ត៌មានដោយយកចិត្តទុកដាក់ អំពីការរៀបចំរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំធ្វើពិធីប្រកាសចូលកាន់តំណែង នាយកទីចាត់ការ និងប្រធានច្រកចេញចូលតែមួយ ចំណុះរដ្ឋបាលខេត្ត នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សា ខេត្តកំពង់ឆ្នាំង ។យោងតាមដីកា របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ១/ត្រូវបានផ្ទេរភារកិច្ចលោក ឈាង បូរ៉ា ឋានន្តរស័ក្តិអនុមន្ត្រីថ្នាក់លេខ១ ពីប្រធានអង្គភាពច្រកចេញចូលតែមួយសាលាខេត្តកំពង់ឆ្នាំង ឲ្យទៅបម្រើការងារ ជានាយកទីចាត់ការ គ្រប់គ្រងធនធានមនុស្ស ។ ២/ តែងតាំងលោក វ៉ាន់ ថេន ឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ១ ឲ្យកាន់មុខតំណែងជានាយកទីចាត់ការអន្តរវិស័យ សាលាខេត្តកំពង់ឆ្នាំង ។ និង៣/ តែងតាំងលោក ហ៊ូ ប៊ុនថនឋានន្តរស័ក្តិនាយក្រមការថ្នាក់លេខ៣ ឲ្យកាន់មុខតំណែងជាប្រធានអង្គភាពច្រកចេញចូលតែមួយ សាលាខេត្តកំពង់ឆ្នាំង ។ប្រជាពលរដ្ឋ និងមហាជន និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ទាំងអស់នៅក្នុងខេត្តកំពង់ឆ្នាំងជឿជាក់ និងសង្ឃឹម លើ លោកប្រធានច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តកំពង់ឆ្នាំង យ៉ាងមុតមាំ ថានឹងធ្វើ កិច្ចការការងារប្រកបដោយតម្លាភាពយុត្តិធម៌សុក្រឹតពិតប្រាកដ និងរហ័សលឿន ទាន់ចិត្តតាមបែបបទរដ្ឋបាល ពិតប្រាកដ៕ 33 ចែករំលែក