ទីភ្នាក់ងាសហប្រតិបត្តិការនិងសម្របសម្រួលតួគី ផ្តល់ទោចក្រយាន្ត១៥០គ្រឿង
ដល់សិស្សក្រីក្រក្នុងខេត្តកំពង់ឆ្នាំង…🙏🏼
(កំពង់ឆ្នាំង) ៖ ទោចក្រយាន្តចំនួន១៥០គ្រឿងជាជំនួយរបស់ទីភ្នាក់ងាសហប្រតិបត្តិការនិងសម្របសម្រួលតួគី(TIKA)សម្រាប់ផ្តល់ជូនសិស្សក្រីក្រ តាមរយៈរដ្ឋបាលខេត្តកំពង់ឆ្នាំង ត្រូវបានចែកជូនដល់សិស្សកាលពីព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិអភិបាលខេត្តកំពង់ឆ្នាំង និង លោកជំទាវ អ៊ុលគូ កូការហ្វី (ULKU KOCAEFE) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រទេសតួកគី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការចូលរួមពីសំណាក់លោក លោកស្រីជាប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និង អង្គការសមាគមន៍មួយចំនួនផងដែរ ។
សូមបញ្ជាក់ផងដែរថា ÷សម្រាប់ខេត្តកំពង់ឆ្នាំងមិនមែនជាលើកទីមួយទេដែលរដ្ឋបាលខេត្ត ទទួលអំណោយពីអង្គការឬពីសប្បុរសជនដើម្បីទៅចែកជូនដល់ក្មេងឬពលរដ្ឋក្រីក្រ នោះ។
ហើយសង្ឃឹមថារដ្ឋបាលខេត្តកំពង់ឆ្នាំងនៅមានការឧបត្ថម្ភពីអង្គការនានាឬសប្បុរសជនសប្បុរសធម៌ផ្សេងៗជូនដល់រដ្ឋបាលខេត្តដើម្បីរដ្ឋបាលខេត្តយកអំណោយទាំងអស់នោះទៅចែកជូនក្មេងៗក្រីក្រនិងប្រជាពលរដ្ឋក្រីក្របន្តទៀត។
សាររបស់អង្គភាពរបាយការណ៍ថ្មី– អរគុណសន្តិភាព អរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា.. អរគុណដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ទាំងអស់នៅក្នុងខេត្តកំពង់ឆ្នាំង..។សូមបងប្អូនបើកបរគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ សូមឪពុកម្ដាយទាំងអស់គ្នាមេត្តាតាមដានកូនជៀសវាងឲ្យផុតពីរគ្រឿងញៀន!!៕