របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

បង្ក្រាបទីតាំងឆ្នោតឡូតូបង្កប់លេងល្បែងស៊ីសងចំនួន៣៤កន្លែងត្រូវបានធ្វើកិច្ចសន្យាម្ចាស់ទីតាំងនិងអ្នកបើក នៅខេត្ដបន្ទាយមានជ័ តើខេត្តផ្សេងៗ គិតយ៉ាងណា??

42

(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋអរគុណកម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធនៅខេត្តបន្ទាយមានជ័យ ដែលចេញប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងបណ្ដើរៗហើយ។តើខេត្តផ្សេងៗទៀតអាចធ្វើដូចខេត្តបន្ទាយមានជ័យបានដែរឬទេ ??
ជាក់ស្តែងកម្លាំងនគរបាលបានចុះពិនិត្យនិងបង្ក្រាបទីតាំងឆ្នោតឡូតូដែលលួចបង្កប់លេងល្បែងស៊ីសងចំនួន៣៤កន្លែងត្រូវបានធ្វើកិច្ចសន្យាម្ចាស់ទីតាំងអ្នកបើក កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងភូមិសាស្រ្ដ ខេត្តបន្ទាយមានជ័យ ។

លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងផែនការងារព្រហ្មទ័ណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានប្រាប់មកអង្គភាពសារព័ត៌មានយើង ថា៖ ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីលុបបំបាត់ល្បែងស៊ីសងដោយខុសច្បាប់ពង្រឹងការងារសន្តិសុខនិងសណ្តាប់ធ្នាប់និងបទល្មើសចោលួចឆក់ដែលកើតឡើង កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុក.ក្រុងទាំង៩ បានស្រាវជ្រាវនិងចុះពិនិត្យនិងបង្ក្រាបទីតាំងឆ្នោតឡូតូដែលបង្កប់លេងល្បែងស៊ីសងដោយខុសច្បាប់ជល់មាន់តាមអនឡាញ និងយូគីរ និងល្បែងស៊ីសងផ្សេងៗ។

លោកបានបញ្ជាក់ថា៖ក្រោយស្រាវជាវនិងចុះពិនិត្យនិងបង្ក្រាបទីតាំងល្បែងឆ្នោតឡូតូដែលបង្កប់ល្បែងស៊ីសងខុសច្បាប់ក្នុងចំណោម៩ស្រុក.ក្រុង កមាន៦ស្រុក.ក្រុង មានចំនួន៣៩កន្លែង ៖

១.ក្រុងប៉ោយប៉ែតមានចំនួន០៦ទីតាំង

២.ក្រុងសិរីសោភ័ណមានចំនួន៩ទីតាំង ៣.ស្រុកមង្គលបូរីចំនួនចំនួន២ទីតាំង

៤.ស្រុកម៉ាឡៃមានចំនួន៦ទីតាំង

៥.ស្រុកព្រៈនេត្រព្រៈមានចំនួន៣ទីតាំង

៦.ស្រុកថ្មពួកមានចំនួន២ទីតាំង។

លោកឧត្តមមសេនីយ៍ត្រី នូ ជីវ័ន្ត បានប្រាប់បន្ដថា៖ក្រោយកម្លាំងជំនាញបានចុះពិនិត្យស្រាវជ្រាវបង្ក្រាបទីតាំងឆ្នោតឡូតូបង្កប់ល្បែងស៊ីសងដោយខុសច្បាប់ចំនួន៣៤កន្លែងកម្លាំងជំនាញបានធ្វើការកិច្ចសន្យាម្ចាស់ទីតាំង និងអ្នកបើកល្បែងលេងត្រូវបានធ្វើការអប់រំ ណែនាំអោយបញ្ឈប់សកម្មភាពបើកឆ្នោតឡូតូបង្កប់ល្បែងស៊ីសងដោយខុសច្បាប់បើរកឃើញនៅពេលក្រោយនិងមានវិធានការតាមច្បាប់ដោយមិនលើកលេងឡើយ។

មហាជនរង់ចាំមើលថាក្រោយពីសមត្ថកិច្ចចុះបង្ក្រាបឆ្នោតឡូតូដែលលួចបង្កប់ល្បែងសុីសងរួចមកតើម្ចាស់បនល្បែងនិងហ៊ានលួចបើកលេងសុីសងជល់មាន់តាមអនឡាញ បន្តទៀតឬទេ?៕

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.