លោក អ៊ុក ត្រេវ កើតទុកមិនសុខចិត្ត ចំពោះលោក ប្រធានសូរិយោដីខេត្តកែប និងមន្ត្រីជំនាញពាក់ព័ន្ធ មួយចំនួនតូច រឿងមិនប្រក្រតី ចំពោះប្លង់ដី៧៦៥០០០ម៉ែត្រការ៉េ ដែលមាន អនុក្រឹត្យ របស់រាជរដ្ឋាភិបាល សម្រេចអោយ…
{ខេត្តកែប÷}លោក អ៊ុក ត្រែវ កើតទុក្ខមិនសុខចិត្ត បានសំណូមពរទៅដល់ ឯកឧត្តម អភិបាលខេត្តកែប និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់នៅក្នុងខេត្ត ក៏ ដូចជាមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ នៅ ក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ និងក្រសួងពាក់ព័ន្ធទាំងអស់ ដែលទទួលបន្ទុក ដំណោះស្រាយវិវាទដីធ្លី នៅក្នុងព្រះរាជាណាចក្រកម្ពុជា មេត្តាជួយសម្រស់សម្រួល រកដំណោះស្រាយជូនគាត់ផងខណះ ដែលគាត់បានទទួលឯកសារសម្រេច ស.ច.ណ. ពីប្រមុខរាជរដ្ឋាភិបាល ដើម្បីសុំការអនុញ្ញាតធ្វើប្លង់កម្មសិទ្ធិលើផ្ទៃដីសរុប ៧៦៥០០០ ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅ ក្នុងភូមិទូលសាងាំ ឃុំ អង្គោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។
សេចក្ដីសម្រេច ស.ជ.ណ លេខ២៥៥ អ .ន .ក្រ.ប.ក របស់រដ្ឋាភិបាលកម្ពុជា ចុះហត្ថលេខា នៅថ្ងៃព្រហស្បតិ៍១៥ កើត ខែ មិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ធ្វើនៅរាជធានីភ្នំពេញថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២២ ប្រមុខរាជរដ្ឋាភិបាល កម្ពុជា ដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្រេច មកអោយ
តន្ត្រីជំនាញពាក់ព័ន្ធ ជាពិសេស លោកប្រធានមន្ទីរដែនដីនគរូ នីយកម្មសំណង់និងសូរិយោដី ខេត្តកែប ធ្វើប្លង់ដីចំនួន(៧៦៥០០០ម៉ែត្រការ៉េ)ឲ្យ បានបានត្រឹមត្រូវ នឹងគោរពតាម អនុក្រឹត្យ របស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន និងឱ្យលឿនបំផុត។
តែលទ្ធផលអ្វីដែលគួរឲ្យហួសចិត្តនោះ និងឈឺចាប់បំផុត បែរជា មានឯកសារមួយសន្លឹកទៀតថា លោកបានផ្ដិតមេដៃ លក់ផ្ដាច់ទៅឱ្យលោកស្រីឈ្មោះ ចៅ ដូម៉ានេត្រ ទៅវិញ??? ។ លោក អ៊ុក ត្រេវ បានបន្ថែមទៀតថា រូបលោក ពុំដែលបានធ្វើលិខិត ទិញ ឬ លក់អ្វីជាមួយ ឈ្មោះ អ្នកស្រីខាងលើឡើយ កន្លងមក ហើយ លោក ក៏ មិនដែលស្គាល់ឈ្មោះលោកស្រីរូបនេះឡើយ..។ កន្លងមកលោកគ្រាន់តែបានផ្ដិតមេដៃលើឯកសារ គ្រប់ទម្រង់បែបបទ ដែល ស្នើសុំទៅ មន្ទីរដែននគរូបនីយកម្ម សូរិយោដី និងសំណង់ ខេត្តកែប ដើម្បីធ្វើប្លង់តែប៉ុណ្ណោះ..។
ក្នុងករណីនេះ ?? តើលោកប្រធាន មន្ទីរដែនដីនគររូបនីយកម្ម និងសំណង់សូរិយោដីខេត្តកែប ក៏ដូចមន្ត្រីជំនាញពាក់ព័ន្ធក្នុងរឿងដីនេះ?? ធ្វើបែបណា???ដោះស្រាយបែប??? ចំពោះករណីខាងលើនេះ???
តើឯកឧត្តមអភិបាលខេត្តកែប មានដំណោះស្រាយ និងសម្របសម្រួលបែបណា?? អាចរកយុត្តិធម៌ គតិយុតពិតប្រាកដជូន គាត់បានដែរឬទេ?? ឬទុកឲ្យ រាជរដ្ឋាភិបាលជាអ្នកដោះស្រាយជូនពួកគាត់??
ក្នុងករណីមិនប្រក្រតីខាងលើនេះ តើលោកមេឃុំ តើបុគ្គល ជាមន្ត្រីជំនាញក្នុងស្រុកណាខ្លះដែលពាក់ព័ន្ធ …???។
ក្នុងករណីនេះ កន្លងមកក៏ឃើញមានសារព័ត៌មានក្នុងស្រុក ជាច្រើនអង្គភាពបានចុះផ្សាយ… ហើយក្រោយមកក៏ឃើញ រដ្ឋបាលស្រុកដំណាក់ចង្អើរ ចេញលិខិតបំភ្លឺព័ត៌មាន ថា ដីខាងលើនេះ ប្រជាពលរដ្ឋមានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវ ស្រមតាម អនុក្រឹត្យលេខ ២៥៥ អ .ន .ក្រ.ប .ក ពិតប្រាកដមែន។
សរុបជាចុងក្រោយ លោក អ៊ុក ត្រេវ បានសំណូមពរទៅដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់នៅក្នុងខេត្តកែប ក៏ដូចជាមន្ត្រីជំនាញពាក់ព័ន្ធ នៅក្រសួងនានា..ជាពិសេស ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ មេត្តារកយុត្តិធម៌ដោះស្រាយជូនគាត់ឲ្យបានត្រឹមត្រូវផង។
ការចុះផ្សាយរបស់អង្គភាពសារព័ត៌មាន(របាយការណ៍ថ្មី)យើងខ្ញុំនេះ ផ្អែកទៅលើឯកសារ និងម្ចាស់ដីដែលមានកម្មសិទ្ធិដីពឹងពាក់ នឹងដកស្រង់ចេញពីសារព័ត៌មានផ្សេងៗកន្លងមក។
សូមបងប្អូនចូលមើលហើយត្រួតពិនិត្យទៅលើឯកសារប្លង់ដីនិង ស. ច. ណ .របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានចេញ និងឯកសារនានា ហើយជួយវិនិច្ឆ័យ តាមការគួរ។
ជាចុងក្រោយ លោក អ៊ុក ត្រេវ និងមហាជនទូទៅ សង្ឃឹមថាអាជ្ញាធរខេត្តកែប និងក្រសួងពាក់ព័ន្ធ ប្រាកដជា រកយុត្តិធម៌ រកដំណោះស្រាយ ឲ្យបានត្រឹមត្រូវ ក្នុងរឿងនេះ។
សូមបញ្ជាក់ផងដែរថា កន្លងមករដ្ឋបាលខេត្តកែប ធ្លាប់រកដំណោះស្រាយ គតិយុត្ត ជូនប្រជាពលរដ្ឋបាន បានល្អប្រសើរណាស់។
ហើយសង្ឃឹមថា រឿងមួយនេះរដ្ឋបាលខេត្តប្រាកដជា មានចំណាត់ការ និងរកយុត្តិធម៌បានពិតប្រាកដ។
ការចុះផ្សាយនេះ បើមាន បុគ្គល ឬ មន្ត្រីជំនាញពាក់ព័ន្ធណាមួយ ព្រឹត្តិកម្ម ចង់បកស្រាយបំភ្លឺ បន្ថែមទៀត ឲ្យបានច្បាស់លាប់ សូមទាក់ទងមកអង្គភាពសារព័ត៌មាន(របាយការណ៍ថ្មី)យើងខ្ញុំរៀងរាល់ម៉ោងធ្វើការស្ដីពីច្បាប់របបសារព័ត៌មានកម្ពុជា៕