ព័ត៌មានជាតិ កម្លាំងជំនាញខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបបទល្មើសដូចភ្លៀងរលឹម.. ចេញផ្សាយបន្ថែម ថ្ងៃទី 6 ខែ Dec ឆ្នាំ 2023 39 ចែករំលែក {ខេត្តកំពង់ឆ្នាំ}÷ថ្ងៃពុធ ០៩រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ សកម្មភាពការងារខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងមានដូចខាងក្រោម៖+សមត្តកិច្ចចម្រុះរួមមាន មន្ទីរកសិកម្ម ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង គណ:បញ្ជាការឯកភាពស្រុកជលគិរី សហគមន៍នេសាទភូមិកោះធំ អន្លុងមេត្រីសែនជ័យ ភ្លងសែនជ័យ ភូមិថ្មី ដឹកនាំដោយលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងប្រើប្រាស់កម្លាំង សរុប៣៨ នាក់និងមធ្យោបាយ បាឡាស្មាច់ ៩គ្រឿងបានចុះរុះរើ សម្រាស់នៅចំណុចទន្លេពាម ឆ្កោក និងចំណុចព្រែកក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្ត កំពង់ឆ្នាំង និងរុះរើ របាំងសាច់អួនរាំងភ្ចិតព្រែក និង របាំងលូស្បៃមុង នៅចំណុច ព្រែកប្រចាន់ និង ព្រែកកំពង់ស្ពាន ភូមិ កោះធំ ឃុំ ព្រៃគ្រី ស្រុក ជលគិរី ខេត្ត កំពង់ឆ្នាំង វត្ថុតាងបំផ្លាញចោលបានចំនួន០៣ករណី៖១- សម្រាស់ចំនួន១ករណី ស្មើនឹង២១កន្លែង ទំហំ៣៤០០ ម៉ែត្រការេ បង្គោលចំនួន ១៥០ ដើម ខ្សែចំនួន ៦០០ ម។២ – របាំងសាច់អួនរាំងភ្ជិតព្រែកចំនួន០១ករណី ស្មើនឹង០៨ កន្លែង ប្រវែង២០០ម លូសាច់អួនចំនួន១២គ្រឿង បង្គោលចំនួន ២៥០ ដើម។៣- របាំងស្បៃមុង០១ករណី ស្មើនឹង ០៧កន្លែង ប្រវែង២០០ម លូស្បៃមុងចំនួន ០៧គ្រឿង បង្គោលចំនួន៣៥០ដើម និងត្រីចំរុះចំនួន ៦០គគ្រ ចាក់លែងក្នុងដែននេសាទវិញ។មហាជនជាច្រើនបានអបអរសាទរ និងសូមកោតសរសើរដល់កម្លាំងជំនាញរដ្ឋបាល ជាពិសេស ក្នុងករណីនេះ បានបង្ហាញជូនមហាជន ឲ្យបានដឹងថា កម្លាំងជំនាញពាក់ព័ន្ធមិន ព្រងើយកន្តើយ ក្នុងការអនុវត្ត គោរពតាមបទបញ្ជាថ្នាក់ដឹកនាំ ក្នុងការចុះមកក្រាបបទឡើយ។សូមបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយទេ តែងតែចុះបង្ក្រាបបានរហូតក៏ប៉ុន្តែក្រុមឈ្មួញតែងតែលួចដាក់នៅក្នុងតំបន់ហាមឃាត់ទឹកដីខេត្តកំពង់ឆ្នាំង៕ 39 ចែករំលែក