ព័ត៌មានជាតិ ក្រុមសារព័ត៌មានរាយការណ៍ភ្លាមកម្លាំងអាវុធហត្ថខេត្តចុះបង្ក្រាបបានភ្លែតគោយន្តកែច្នៃចំនួន ២ គ្រឿងដឹកឈើយ៉ាងពេញ ចេញពីព្រៃឡង់.. ចេញផ្សាយបន្ថែម ថ្ងៃទី 13 ខែ Jan ឆ្នាំ 2024 116 ចែករំលែក (ខេត្តក្រចេះ)÷ក្រុមសារព័ត៌មានបានរាយការណ៍ជូនកម្លាំងអាវុធហត្ថ ខេត្តក្រចេះ បង្ក្រាប គោយន្ត កន្ត្រៃ ដឹកឈើ ចំនួន២ គ្រឿង សរុបប្រហែល ៨ទៅ ១០ម៉ែតគីប។នៅព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៤ ក្រុមអ្នកសារព័ត៌មានយើងបានប្រទះឃើញគោយន្តកន្ត្រៃចំនួន២គ្រឿង ដឹកឈើចេញពីព្រៃឡង់មកដល់ចំណុចអូរស្ទឹងឆ្លាំង ភូមិត្រាំដុមឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ។កន្លងមកក្រុមឈ្មួញតែងតែលួចស្មក់ដឹកជញ្ជូនឈើពីចំណុចព្រៃឡង់ ឆ្លងកាត់ចំណុចអង្ក្រងសាបឆ្ពោះទៅ ស្រុកព្រែកប្រសប់ និងខេត្តផ្សេងៗទៀត ជាហូរហែរហូតមក។កម្លាំងជំនាញពាក់ព័ន្ធពេលខ្លះ បង្ក្រាបបាន ពេលខ្លះមិនបានដឹង..មិនបានបង្ក្រាបទេ..ពេលខ្លះបងប្អូនអ្នកសារព័ត៌មានរាយការណ៍ទៅក៏ប៉ុន្តែ កម្លាំងជំនាញពាក់ព័ន្ធ យឺតយ៉ាវ ធ្វើឱ្យ ក្រុមឈ្មួញ បានបើករត់រួចខ្លួនបាត់។ ក៏ប៉ុន្តែលើកនេះ មិនអាចរត់រួចទេ.. ដោយក្រុមសារព័ត៌មានយើងតាមឃ្លាំមើលរហូតរាយការណ៍ជូនជំនាញអាវុធហត្ថខេត្ត ហើយកម្លាំងអាវុធហត្ថខេត្ត បញ្ចេញកណ្ដាប់ដៃដែកបង្ក្រាបបាន រួចបានបញ្ជូនគោយន្តកន្ត្រៃចំនួន ២ គ្រឿងនេះ ជូនទៅស្នាក់ការបរិស្ថានស្រែវាលដើម្បីរក្សាទុក។តែទោះជាយ៉ាងណាអង្គភាពសារព័ត៌មាន(របាយការណ៍ថ្មី )យើងខ្ញុំសូមថ្លែងអំណរអរគុណយ៉ាងជ្រាវជ្រៅចំពោះបងប្អូនអ្នកសារព័ត៌មានយើងនិងអរគុណដល់កងកម្លាំងអាវុធហត្ថខេត្តក្រចេះដែលបានប្រឹងប្រែងដុតដៃដុតជើងសហការដើម្បីបង្ក្រាបទល្មើសនេះបាន។ជាចុងក្រោយ មហាជនសង្ឃឹមថាមន្ត្រីជំនាញពាក់ព័ន្ធ និងចុះស្រាវជ្រាវតាមដានស៊ើបអង្កេតការពារទប់ស្កាត់មិនឲ្យមានបទល្មើសកើតឡើងបន្តទៀតទេក្នុងព្រៃឡង់។សង្ឃឹមថា បទល្មើសមួយនេះមន្ត្រីជំនាញពាក់ព័ន្ធក្នុងព្រៃឡង់ មិនជាប់ពាក់ព័ន្ធក្នុងការស៊ីសំណូកសូប៉ាន់ពីក្រុមឈ្មួញឈើទាំងអស់នេះទេ។សូមរង់ចាំតាមដានបន្តទៀតពីអង្គភាពសារព័ត៌មានរបាយការណ៍ថ្មីយើងខ្ញុំ។ 116 ចែករំលែក