របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

26

ដើម្បីស្របតាមនិងគាំទ្រគោលនយោបាយ សហគមន៍វៃឆ្លាត របស់រាជរដ្ឋាភិបាល លោក ឃិត ឈឿន ចង់អោយចងក្រងជាសហគមន៍ គាំទ្រការបង្កបង្កើនផល ចែកចាយលើទីផ្សារ ក្នុងប្រទេសនិងក្រៅប្រទេស

ភ្នំពេញ ៖ ប្រជាកសិករ និងអ្នកវិនិយោគក្នុងស្រុក សំណូមពរអោយមានការ ចងក្រងគ្នា ជាសហគមន៍ ដើម្បីធ្វើអោយផលិតផល ក្នុងស្រុកទទួលបានការទទួលស្គាល់ កាន់តែខ្លាំងក្លា ទៅកាន់ទីផ្សារអន្តរជាតិ។

ដើម្បីអោយស្របតាមនិងគាំទ្រគោលនយោបាយ សហគមន៍វៃឆ្លាត របស់រាជរដ្ឋាភិបាល លោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុន ចំរើនសម្បត្តិ ចង់អោយមានការ ចងក្រងគ្នាជាសហគមន៍ ជួយគាំទ្រគ្នាក្នុងការបង្កបង្កើនផល កែច្នៃផលិត ចែកចាយលើទីផ្សារ ក្នុងប្រទេសនិងក្រៅប្រទេស ជាជំរើសដែលល្អបំផុត ធានាបាននូវ តម្លៃ បរិមាណការផលិត គុណភាព សុវត្តិភាព និង ស្ថេរភាពទីផ្សារ។

លោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុន ចំរើនសម្បត្តិ បន្ថែមថា ចាប់ផ្តើមពីយើងទាំងអស់គ្នា ដើម្បីសុវត្តិភាពស្បៀងអាហារ ព្រោះយើងត្រូវការជាចាំបាច់មិនអាចខ្វះបាន “Food Security for all”។

សូមបញ្ជាក់ផងដែរថា រដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានប្ដេជ្ញាដោះស្រាយបញ្ហាប្រឈម និងរកទីផ្សារបន្ថែមជូនកសិករឱ្យកាន់តែច្រើនបន្ថែមទៀត។ ការតាំងចិត្តបែបនេះ នឹងផ្ដល់ទំនុកចិត្តដល់កសិករកាន់តែខ្លាំង ស្របពេលវិស័យមួយនេះកំពុងជួបបញ្ហា។ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មថ្មី បានលើកឡើងពីគោលនយោបាយដឹកនាំកសិកម្មមួយចំនួន ដែលផ្ដោតសំខាន់លើការដោះស្រាយបញ្ហាប្រឈម និងបើកទីផ្សារជូនកសិករ។ ក្រសួងកសិកម្ម នឹងធ្វើយ៉ាងណាប្រែក្លាយកសិកម្មកម្ពុជា ទៅជាកសិកម្មកាន់តែទំនើប ឆ្លាតវៃ ប្រកបដោយបរិយាប័ន្ននិងនិរន្តរភាព ធន់នឹងការប្រែប្រួលអាកាសធាតុ។

ក្រសួងកសិកម្ម នឹងបន្តសិក្សាឱ្យបានស៊ីជម្រៅពីបញ្ហាប្រឈមធំៗដែលកសិករ ធុរជន វិនិយោគគិន ដើម្បីផ្តល់ដំណោះស្រាយជាក់ស្តែងក្នុងទិសដៅកាត់បន្ថយចំណាយរបស់ពលរដ្ឋ តាមរយៈការបើកពង្រីកទីផ្សាបន្ថែម ពិសេសទីផ្សារមានសក្តានុពល។

បច្ចុប្បន្ន កម្ពុជា បានបោះជំហានយ៉ាងឆ្ងាយពីកសិកម្មបែបប្រពៃណីមកទំនើប ព្រោះកសិករស្ទើរតែទាំងស្រុក បានបោះចោលការធ្វើការកសិកម្មដែលប្រើកម្លាំងមនុស្សច្រើន និងសត្វពាហនៈ មកប្រើប្រាស់ គ្រឿងយន្ត និងច្ចេកវិទ្យាទំនើបវិញ។ នេះជាការផ្លាស់ប្ដូរដ៏ល្អមួយ ដែលអាចឱ្យអ្នកផលិតទទួលបានផលច្រើនពីកសិករការធ្វើការសិកម្ម ដែលលើកម្ពស់ដល់សន្តិសុខស្បៀង និងសេដ្ឋកិច្ចជាតិ។ យ៉ាងណា កសិករនៅតែជួបបញ្ហាប្រឈមធំគឺទីផ្សារ និងកង្វះបច្ចេកទេស ដែលទាមទារឱ្យក្រសួងកសិកម្មគិតគូរដល់ពួកគេបន្ថែមទៀត។

ក្រៅពីនេះ លោក ឌិត ទីណា បានដាក់វិធានការមួយចំនួនក្នុងការលើកកម្ពស់ការសិក្សាស្រាវជ្រាវស្វែងរកវិធីសាស្រ្តល្អៗ និងបច្ចេកវិទ្យាថ្មីៗ ដល់កសិករ និងអ្នកប្រកបការងារកសិកម្ម ដោយពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍ និងបណ្តាប្រទេសនានាក្នុងតំបន់ និងលើពិភពលោក ដើម្បីជំរុញបើកទីផ្សារនាំចេញឱ្យកាន់តែទូលំទូលាយថែមទៀត។ ក្រសួងកសិកម្ម នឹងពង្រឹងការគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ច ធនធានព្រៃឈើ និងជលផល ឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅរក្សាសក្ដានុពលកសិកម្ម សម្រាប់ការអភិវឌ្ឍ និងនិរន្តរភាព៕

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.