សមត្តកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង, ផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ ដឹកនាំដោយ លោក លី ហុងស្រេង នាយរងខណ្ឋរដ្ឋ បាល ជលផលកំពង់ឆ្នាំង បានចុះរុះរើរបាំងលូស្បៃមុង នៅចំណុច ទន្លេកំពង់ក្ដា ឃុំ កំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្ត កំពង់ឆ្នាំង វត្ថុតាងបំផ្លាញចោលនៅនឹងកន្លែងមាន៖
(ខេត្ត កំពង់ឆ្នាំង)% សកម្មភាពការងារខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងនាថ្ងៃច័ន្ទ ០៤រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤នេះមានដូចខាងក្រោម៖
+សមត្តកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង, ផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ ដឹកនាំដោយ លោក លី ហុងស្រេង នាយរងខណ្ឋរដ្ឋ បាល ជលផលកំពង់ឆ្នាំង បានចុះរុះរើរបាំងលូស្បៃមុង នៅចំណុច ទន្លេកំពង់ក្ដា ឃុំ កំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្ត កំពង់ឆ្នាំង វត្ថុតាងបំផ្លាញចោលនៅនឹងកន្លែងមាន៖
១- របាំងស្បៃមុង០១ករណី ស្មើនឹង ០៧កន្លែង ប្រវែង២០០ម លូស្បៃមុង ចំនួន ០៧ គ្រឿង បង្គោលចំនួន ២០០ ដើម ត្រីចំរុះចំនួន១០ គ.ក្រ ចាក់លែងវិញ។
+សង្កាត់រដ្ឋបាលជលផលបរិបូណ៌ សហការជាមួយនាយរងអធិការ ដ្ឋានរដ្ឋបាលជលផលខាងត្បូងទន្លេសាប និងប៉ុស្តិ៍រដ្ឋបាលឃុំពពេល បានចុះប្រតិបត្តិការប្រទះ ឃើញ រថយន្ត ០១គ្រឿង នៅចំណុចភូមិសាលាឃុំ ភូមិសាលាឃុំពពេល ស្រុកបរិបូណ៌ ដឹកជញ្ជូនផលផលិតផលជលផល(លៀស) គ្មាន លិខិត អនុញ្ញាត ។ បន្ទាប់មកក្រុមការងារយើងបានឯកភាពយករថយន្តមករក្សាទុកនៅសង្កាត់រដ្ឋបាលជលផលបរិបូណ៌ ដើម្បីសុំកោលការណ៍ពិន័យអន្តការណ៍ទៅតាមនីតិវិធីច្បាប់ស្ដីពីជលផល ។ ដោយឡែក លៀស ចំនួន២៧០ ការ៉ុង សមត្ថកិច្ច យើង បានធ្វើការ ចាក់លែង ទៅក្នុងដែននេសាទវិញ។