ព័ត៌មានជាតិ ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញចូលរួមរំលែកទុក្ខសពម្តាយបង្កើត របស់លោក នួន សារ៉ន អភិបាលរងខេត្តមណ្ឌលគិរី ចេញផ្សាយបន្ថែម ថ្ងៃទី 1 ខែ Feb ឆ្នាំ 2024 16 ចែករំលែក មណ្ឌលគិរី៖ នារាត្រីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី និងលោកស្រី វិន ស៉ីធួន អភិបាលរងខេត្ត តំណាងឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី រួមទាំងមន្រ្តីក្រោមឱវាទ បានអញ្ជើញចូលរួមរំលែកទុក្ខសពឧបាសិកា សាទ ភា ត្រូវជាម្តាយបង្កើតរបស់លោក នួន សារ៉ន អភិបាលរងខេត្តមណ្ឌលគិរី ដែលបានទទួលមរណភាពកាលពីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៩៨ឆ្នាំ ដោយជរាពាធ ស្ថិតនៅគេហដ្ឋានក្នុងភូមិជ្រៃសែន សង្កាត់ មនោរម្យ ក្រុង សែនមនោរម្យ ខេត្តមណ្ឌលគិរី។ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត បានសម្តែងនូវទឹកមុខដ៏ក្រៀមក្រំ និងសូមចូលរួមរំលែកទុក្ខ ជាមួយគ្រួសារនៃសពឧបាសិកា សាទ ភា ត្រូវជាម្តាយបង្កើតរបស់លោក នួន សារ៉ន ចំពោះការបាត់បង់អ្នកម្តាយដ៏ឧត្តុងឧត្តម អ្នកម្តាយក្មេក លោកយាយ និងលោកយាយទួត ជាទីគោរពស្រលាញ់ និងប្រកបដោយព្រហ្មវិហារធម៌។ជាមួយនឹងសមានទុក្ខដ៏សែនក្រៀមក្រំនេះ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត និងមន្រ្តីក្រោមឱវាទទាំងអស់ សូមចូលរួមរំលែកមរណទុក្ខ ដោយក្តីសោកស្តាយ និងអាឡោះអាល័យជាមួយលោក និងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព បានទៅសោយសុខក្នុងបរមសុគតិភព គ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡេីយ។នាឱកាសនោះ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី អភិបាលរងខេត្ត បាននាំយកថវិការបស់រដ្ឋបាលខេត្តមណ្ឌលគិរីចំនួន ៤លានរៀល ចូលរួមរំលែកទុក្ខក្រុមគ្រួសារនៃសព ដើម្បីចាត់ចែងនៅក្នុងពិធីបុណ្យតាមប្រពៃណីផងដែរ៕ 16 ចែករំលែក