ព័ត៌មានជាតិ ឃាត់រថយន្ត០២គ្រឿងដឹកប្រហិតចម្រុះខូចគុណភាពជាង០២តោនដែលនាំចេញពីប្រទេសថៃមកប្រទេសកម្ពុជា…. ចេញផ្សាយបន្ថែម ថ្ងៃទី 1 ខែ Feb ឆ្នាំ 2024 40 ចែករំលែក {ខេត្តបាត់ដំបង}÷នៅថ្ងៃ ពុធ០៦រោចខែបុស្សឆ្នាំថោះបញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ៣១ខែមករាឆ្នាំ២០២៤ កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកកំរៀង ឃាត់រថយន្ត០២គ្រឿងដឹកប្រហិតចម្រុះខូចគុណភាពជាង០២តោនដែលនាំចេញពីប្រទេសថៃមកប្រទេសកម្ពុជាបញ្ជូនទៅការិយាល័យជំ នាញអនុវត្តតាមនីតិវិធីច្បាប់។ នៅចំណុចគោ ល ដៅត្រួតពិនិត្យអាវុធជាតិផ្ទុះស្ថិតភូមិកំប្រង ឃុំតាក្រី ស្រុកកំ រៀងខេត្តបាត់ដំបង វេលាម៉ោងប្រមាណ ២៣និង២០នា ទីនគរបាលស្រុកកំរៀងដែលមានលោកវរសេនី យ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុក បានដឹកនាំ កម្លាំងផ្នែកជំនាញកម្លាំងអន្តរាគមន៍និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃាត់រថយន្តចំនួន ០២គ្រឿង១.-រថយន្តម៉ាកហាមមឺ(Hummer)ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BX6472 បើកបរដោយឈ្មោះពេជ្រ ចន្ធីភេទប្រុសអាយុ៣៣ឆ្នាំរស់នៅភូមិស្វាយប៉ោ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មុខរបរលក់ដូរ(អ្នកបើកបរ)។២- រថយន្តម៉ាករីវូ (TOYOTA Revo)ពណ៌សពាក់ស្លាកលេខភ្នំពេញ2AZ6336បើកបរដោយឈ្មោះពេជ្រ ពិសីភេទប្រុសអាយុ១៩ឆ្មាំរស់នៅភូមិស្វាយប៉ោសង្កាត់ស្វាយប៉ោក្រុងបាត់ដំបង ខេត្តបាត់ដំបងមុខរបរសិស្ស(អ្នកបើកបរ)៣/ឈ្មោះទី សុខភេទប្រុសអាយុ ៣០ឆ្នាំរស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត(ព្រូររថយន្ត)យើងបានត្រួតពិនិត្យលើរថយន្តទាំងពីរគ្រឿងឃើញមានប្រហិតចំរុះខូចគុណភាពប្រហែល២តោន។ករណីនេះផ្នែកជំនាញកសាងសំណុំរឿងបញ្ជូនទៅការិយាល័យចាត់ការតាមនីតិវិធបន្ត៕ 40 ចែករំលែក