ព័ត៌មានជាតិ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំងនឹងក្រុមការងារអញ្ជើញចុះពិនិត្យមើលស្ថានភាពការងារបង្កបង្កើនផលស្រូវរដូវប្រាំងរបស់ប្រជាពលរដ្ឋក្នុងតំបន់១ តំបន់២ ឃុំពាមឆ្កោក និងឃុំកោះថ្កូវ ចេញផ្សាយបន្ថែម ថ្ងៃទី 3 ខែ Feb ឆ្នាំ 2024 33 ចែករំលែក (ខេត្តកំពង់ឆ្នាំង)÷៖ ឯកសណ្ឋាន ដ៏ល្អឯក សមរម្យជាមន្ត្រីរាជការ ជាមន្ត្រីបម្រើប្រជាពលរដ្ឋពិតប្រាកដ ថ្នាក់ដឹកនាំជ្រើសរើស ចាត់តាំង មន្ត្រីរាជការក្នុងខេត្តកំពង់ឆ្នាំង មិនឲ្យប្រជាពលរដ្ឋខកបំណងឡើយ គឺចុះមូលដ្ឋានដោយផ្ទាល់ មិនគិតពីការហត់នឿយ ត្រូវថ្ងៃ ត្រូវខ្យល់ ត្រូវភ្លៀង ឡើយ។ ជាក់ស្ដែង នៅរសៀលថ្ងៃសុក្រ ៨រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរដោយលោក សាន់ យូ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោក ដូវ គឹមស៊ីន អភិបាលស្រុក និងមន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះពិនិត្យមើលស្ថានភាពការងារបង្កបង្កើនផលស្រូវរដូវប្រាំងរបស់ប្រជាពលរដ្ឋក្នុងតំបន់១ តំបន់២ ក្នុងភូមិសាស្រ្ត ឃុំពាមឆ្កោក និងឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។សូមបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋ មានភាពកក់ក្តៅនិងពេញចិត្ត ក្នុងការដឹកនាំរបស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ទាំងអស់នៅក្នុងខេត្តកំពង់ឆ្នាំង។ មន្ត្រីរាជការទាំងអស់ នៅ ក្នុងខេត្តកំពង់ឆ្នាំង តែងតែយក តួនាទីភារកិច្ច កាតព្វកិច្ច ជាពិសេសទៅទៀតនោះ គឺ បេះដូង មកបម្រើប្រជាពលរដ្ឋ ពិតប្រាកដ.. គឺ មិនគិត ពីផលប្រយោជន៍ផ្ទាល់ខ្លួន គឺ គិតផលប្រយោជន៍ជាតិផលប្រយោជន៍ រួម ជាធំ។អរគុណសន្តិភាពយើងទាំងអស់គ្នាត្រូវតែថែរក្សាសន្តិភាពប្រទេសមានសន្តិភាពគឺមានការរីកចម្រើន៕ដោយសុត ប៊ុន ធីម 33 ចែករំលែក