ទោះជា សង្ក្រាន្តឆ្នាំថ្មីរ វល់យ៉ាងណា..! ក៏ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាល នៃគណៈអភិបាលខេត្ត និង អ្នកតំណាងរាស្ត្រ និង មន្ត្រីរាជការ ទៅសួរសុខទុក្ខ ក្មួយៗនៅមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំងបានដែរ…!!
{ខេត្តកំពង់ឆ្នាំង}÷ថ្ងៃទី១៥ មេសា ២០២៤ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង នឹងមន្ត្រីរាជការ ក្រុមប្រឹក្សារ អ្នកតំណាង រាស្ត្រប្រចាំខេត្តកំពង់ឆ្នាំង បាន អញ្ជើញទៅ សួរសុខទុក្ខ សំណេះ សំណាល និងមាន គ្រឿងឧបភោគ បរិភោគ ចែកជូនដល់ក្អួយៗនៅមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំង។
សូមបញ្ជាក់ផងដែរថា ទោះជារវល់ក្នុងការងារដឹកនាំលេងល្បែងកំសាន្ត ប្រជាប្រិយ៍សង្ក្រាន្តឆ្នាំថ្មី ក្នុងខេត្តកំពង់ឆ្នាំង យ៉ាងណាក៏ដោយ ក៏ ឯកឧត្តម និង មន្ត្រីរាជការនិងអ្នកតំណាងរាស្ត្រ ទៅសួរសុខទុក្ខ ក្មួយៗនៅមណ្ឌលកុមារកំព្រា បានទៀត។
នេះសរ បញ្ជាក់ឲ្យឃើញថាមិនមែនសប្បាយតែបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ ដែលមាន កាយសម្បទា គ្រប់គ្រាន់ដែលមាន លោក ឪពុក អ្នកម្ដាយ មានក្រុមគ្រួសារសុខដុមរមនាយ៉ាងណានោះទេ.. សូម្បីតែក្មេង កំព្រា នៅក្នុងមណ្ឌល កុមារកំព្រាខេត្តកំពង់ឆ្នាំងក៏ទទួលបានការរាក់ទាក់ ការរាប់អាន ការសំណេះសំណាល សួរសុខទុក្ខ ពីថ្នាក់ដឹកនាំខេត្តដែរ។
ជាចុងក្រោយ សូមឱ្យបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង មកលេងល្បែង កំសាន្តបែប ប្រជាប្រិយ ឱ្យបានច្រើនកោះករ ហើយបងប្អូនធ្វើដំណើរសូមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕