របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

វគ្គ បណ្ដុះបណ្ដុះបណ្ដាលស្ដីពីតួនាទីភារកិច្ច និងសិទ្ធិប្រជាការពារចំនួន០៩ឃុំ សរុបកម្លាំងប្រការពារទាំងអស់មានចំនួន ៨៥ក្រុមស្មើនឹង៩៧២នាក់ ទូទាំងស្រុកសាមគ្គីមានជ័យ

45

(ស្រុកសាមគ្គីមានជ័យ)÷
នាព្រឹកថ្ងៃទី១០,១១ ខែមិថុនា ឆ្នាំ ២០២៤ ក្រោមអធិបតីភាពរបស់លោក ឈួន ចាន់ណា អភិបាល នៃគណៈអភិបាលស្រុកសាមគ្គីមានជ័យលោកឧត្តមសេនីយ៍ ត្រី ពេជ្រ រី ជាស្នងការរង និងតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង និងលោកវីរៈសេនីយ៍ឯក សេង ចិន្តា អធិការនគរបាលស្រុកសាមគ្គីមានជ័យ បានបើក បានបើកវគ្គ បណ្ដុះបណ្ដុះបណ្ដាលស្ដីពីតួនាទីភារកិច្ច និងសិទ្ធិប្រជាការពារចំនួន០៩ឃុំ សរុបកម្លាំងប្រការពារទាំងអស់មានចំនួន ៨៥ក្រុមស្មើនឹង៩៧២នាក់ ទូទាំងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
នៅក្នុងការបើកវគ្គបណ្ដុះបណ្ដាល ដល់កងកម្លាំងប្រជាការពារ ឃុំទាំងអស់នោះ គឺប្រកបទៅដោយវិជ្ជាជីវៈជាកងកម្លាំង ប្រជាការពារដែលចូលរួមជាមួយអាជ្ញាធរកងកម្លាំងមានសមត្ថកិច្ចចូលរួមកិច្ចការការងារការពារសន្តិសុខជូនប្រជាពលរដ្ឋតាមមូលដ្ឋាន បានយ៉ាងល្អប្រសើរកន្លងមកនិងលើកទិសដៅ។បន្តការពារបន្ថែមទៀតទៅអនាគត។
សូមបញ្ជាក់នៅក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ឃើញ ថា កងកម្លាំង នគបាលនិងកងកម្លាំងប្រជាការពារភូមិ ឃុំ ក្រោមការចង្អុលបង្ហាញ របស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាល នៃគណៈអភិបាល ខេត្តកំពង់ឆ្នាំង ក៏ដូចជា លោក ឧត្តមសេនីយ៍ទោ តេង ចាន់ណាត ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និង ដឹកនាំបញ្ជាផ្ទាល់ របស់ខណៈបញ្ជាការឯកភាព ស្រុក ដែលមាន លោក ឈួន ចាន់ណា ជាអភិបាលនៃគណៈអភិបាលស្រុក ឃើញថា នៅក្នុងមូលដ្ឋានស្រុកសាមគ្គីមានជ័យមានសន្តិសុខសុវត្ថិភាព មានសណ្ដាប់ធ្នាប់ល្អប្រសើរ ជូនថ្នាក់ដឹកនាំនិងជូនប្រជាពលរដ្ឋ៕

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.