ព័ត៌មានជាតិ ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធ និងមន្ត្រី កសិកម្ម.. ព្រៃឈើសំខាន់ខ្លាំងណាស់ មនុស្សរស់នៅ មិនអាច អត់ធនធានធម្មជាតិបានទេ.! ក៏ប៉ុន្តែធនធានធម្មជាតិ អាចអត់មនុស្សបាន.. ចេញផ្សាយបន្ថែម ថ្ងៃទី 24 ខែ Jun ឆ្នាំ 2024 17 ចែករំលែក (ខេត្តកំពង់ឆ្នាំង)÷ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាល នៃគណៈ អភិបាលខេត្តកំពង់ឆ្នាំង និងមន្ត្រីរាជការ មន្ទីរជុំវិញពាក់ព័ន្ធ ខេត្ត និងកម្លាំង មន្ត្រី កសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង បាន ចុះដាំកូនឈើព្រៃលិចទឹក។ប្រសាសន៍ ដ៏ថ្លៃថ្លារបស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ក៏ដូចជាប្រសាសន៍លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង លើកឡើង ស្រដៀងៗ ដូចគ្នា ថា ព្រៃលិចទឹកមានសារៈសំខាន់យ៉ាងច្រើន ក្នុងនោះជាជម្រកសត្វគ្រប់ប្រភេទដូចជាបក្សី ល្មូន សត្វល្អិតមានប្រយោជន៍រស់នៅ ជាពិសេសជម្រកត្រីពងកូនលាក់ខ្លួន ព្រៃលិចទឹកជាប្រភពចំណូលយ៉ាងសំខាន់របស់ប្រជានេសាទ កាលណាមានព្រៃលិចទឹក មានត្រីពងកូនត្រីច្រើនអាចរកប្រាក់ចំណូល ចិញ្ចឹមជីវិតបាន តាមរយៈនេសាទត្រីនេះ។ ព្រៃលិចទឹកក៏ជាតបន់ទេសចរណ៍មួយដ៏ទាក់ទាញផងដែរ មួយផ្នែកទៀតព្រៃលិចទឹកជួយទប់ការហូរច្រោះដី ធ្វើឲ្យទឹកថ្លា កាត់បន្ថយការរីងរាក់ ព្រៃលិចទឹកអាចទាក់ទាញទឹកភ្លៀង ជួយទប់ស្កាត់ខ្យល់ព្យុះ សារៈសំខាន់មួយទៀតព្រៃលិចទឹកបានជួយមនុស្សលោកក្នុងការស្រូបយកឧស្ម័នកាបូនិក Co2 ហើយបញ្ចេញមកវិញនូវឧកស៊ីសែន ម៉្យាងទៀតព្រៃលិចទឹកក៏ជាឩសថព្យាបាលរោគាបានផងដែរ។សូមបញ្ជាក់ផងដែរថា នៅក្នុងទឹកដីខេត្តកំពង់ឆ្នាំង មន្ត្រីរាជការ រដ្ឋបាលខេត្ត និងមន្ទីរជុំវិញខេត្ត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺបានប្រឹងប្រែងយកចិត្តទុកដាក់ ក្នុងកិច្ចការងារ ជំនាញរៀងៗខ្លួន បម្រើប្រជាពលរដ្ឋ អស់ពីកម្លាំងចិត្ត កម្លាំងកាយ។សកម្មភាពទាំងអស់នេះហើយធ្វើឲ្យពលរដ្ឋ មានជំនឿជឿជាក់ទុកចិត្ត រីករាយសប្បាយចិត្ត ចូលរួមថែរក្សាសុខសុវត្ថិភាព សន្តិភាព ដើម្បីប្រទេសជាតិ ក្នុងការអភិវឌ្ឍ ឲ្យរីកចម្រើនបន្ថែមទៅមុខទៀត៕ដោយ ប៊ុន ធីម ចាងហ្វាង(របាយការណ៍ថ្មី) 17 ចែករំលែក