របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

លោក ឈួន ចាន់ណា អភិបាល នៃគណៈអភិបាលស្រុកសាមគ្គីមានជ័យអញ្ជើញចូលរួមជាអធិបតី ក្នុងកម្មវិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រោមប្រធានបទ “រួមគ្នាវិនិយោគ….

6

(ស្រុកសាមគ្គីមានជ័យ)៖ នាព្រឹកថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ២០២៤ លោក ឈួន ចាន់ណា អភិបាល នៃគណៈអភិបាលស្រុកសាមគ្គីមានជ័យ បានអញ្ជើញចូលរួមជាអធិបតី ក្នុងកម្មវិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រោមប្រធានបទ “រួមគ្នាវិនិយោគលើការបង្ការ ទប់ស្កាត់ និងលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន” នៅវិទ្យាល័យមិត្តភាពខ្មែរ ជប៉ុន សាមគ្កីមានជ័យ។

ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកនាយក នាយករងរដ្ឋបាលស្រុក លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យ អង្គភាព ចំណុះរដ្ឋបាលស្រុក កងម្លាំងទាំងបីប្រភេទ លោក លោកស្រីមេឃុំ ក្រុមប្រឹក្សាឃុំ យុវជនស.យ.ស.ស យុវជនស.ស.យ.ក លោកគ្រូ អ្នកគ្រូ យុវជនកាកបាទក្រហម យុវជនកាយរិទ្ធិ និងសិស្សានុសិស្ស វត្តមានចូលរួមសរុប ចំនួន ៩៤៧ នាក់។

ក្នុងអង្គពិធីនេះ លោក វរសេនីយ៍ឯក សេង ចិន្តា បានរាយការណ៍ អំពីរបាយការណ៍រយៈពេល០៦ខែ ឆ្នាំ២០២៤ ជូនគណៈអធិបតី និងអង្គពិធីទាំងមូល ទាក់ទងនឹងការអនុវត្តច្បាប់បទល្មើសគ្រៀងញៀន និងក្មេងទំនើង ជាដើម។

ជាមួយគ្នានេះ លោក សាំង វ៉ាន់ នាយករដ្ឋបាលស្រុកសាមគ្គីមានជ័យ ក៏បានអាន សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ផងដែរ។

ជាចុងបញ្ចប់នៃកម្មវិធី លោកអភិបាលស្រុក និងជាគណៈអធិបតី ក៏បានមានប្រសាន៍ សំណេះសំណាល និងផ្ដាំផ្ញើរដល់ អង្គពិធីទាំងមូល ពិសេស ប្អូនៗសិស្សានុសិស្ស សូមឆ្លើយថាទេចំពោះគ្រឿងញៀន ចៀសឱ្យឆ្ងាយពីគ្រឿងញៀន ក្មេងទំនើង និងសូមអនុវត្ត៣កុំ ១រាយការណ៍(កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំបន្ធូបន្ថយ និងត្រូវរាយការណ៍) ដើម្បីឱ្យជីវិត និងសហគមន៍គ្មានគ្រឿងញៀន ។

សូមបញ្ជាក់ផងដែរថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅក្នុងទឹកដីស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង។ ដែលមាន លោក ឈួន ចាន់ណា អភិបាលនៃគណៈអភិបាលស្រុក និងកងកម្លាំងទាំងបីប្រភេទ បានប្រឹងប្រែងសហការគ្នា រក្សាសន្តិសុខ សុវត្ថភាព សន្តិភាព ជូនប្រជាពលរដ្ឋបានល្អ៕

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.