ព័ត៌មានជាតិ ឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា «បើសិនបើឈ្មោះ (ស្រី ស៉ីណា) មិនត្រូវបានកាត់ទោស ឲ្យជាប់ពន្ធនាគារ ដោយអំពើបាញ់ប្រហារសម្លាប់មនុស្សដ៏ឃោរឃៅ ឬក៏អ្នកនេះ ជាប់ពន្ធនាគារត្រឹមតែ២ឬ៣ឆ្នាំ សម្រាប់ការបាញ់ប្រហារដ៏សាហាវបែបនេះ ខ្ញុំក៏ប្រហែលជាមិនធ្វើការ ក្នុងវិស័យច្បាប់ និងយុត្ដិធម៌ទៀតនោះទេ… ចេញផ្សាយបន្ថែម ថ្ងៃទី 27 ខែ Jun ឆ្នាំ 2024 9 ចែករំលែក ឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ បានប្រកាសធានាថា លោកនឹងចុះចេញពីតំណែងជារដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ភ្លាមៗតែម្ដង ប្រសិនបើករណីជនល្មើស ស្រី ស៉ីណា ដែលបានបាញ់ប្រហារសម្លាប់មនុស្សដ៏ឃោរឃៅ មិនត្រូវបានកាត់ទោស ឬជាប់ពន្ធនាគារពីរបីឆ្នាំហើយចេញមកវិញ ដូចបណ្តាញសង្គមមួយចំនួនបានបំភ្លៃមែន។ការប្រកាសខ្លាំងៗបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ រៀបចំសន្និសីទសារព័ត៌មានពាក់ព័ន្ធ «ករណីឃាតកម្ម ប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា» នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងយុត្តិធម៌។ឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា «បើសិនបើឈ្មោះ (ស្រី ស៉ីណា) មិនត្រូវបានកាត់ទោស ឲ្យជាប់ពន្ធនាគារ ដោយអំពើបាញ់ប្រហារសម្លាប់មនុស្សដ៏ឃោរឃៅ ឬក៏អ្នកនេះ ជាប់ពន្ធនាគារត្រឹមតែ២ឬ៣ឆ្នាំ សម្រាប់ការបាញ់ប្រហារដ៏សាហាវបែបនេះ ខ្ញុំក៏ប្រហែលជាមិនធ្វើការ ក្នុងវិស័យច្បាប់ និងយុត្ដិធម៌ទៀតនោះទេ»។ 9 ចែករំលែក