ព័ត៌មានជាតិ ព័ត៌មានមិនពិត ..ត្រូវតែប្រកាសច្រានចោល ចំពោះការចុះផ្សាយ របស់សារព័ត៌មានអនឡាញមួយ ពាក់ព័ន្ធការចែកដីសម្បទានសង្គមកិច្ច ជូនប្រជាពលរដ្ឋក្រីក្រ ២៤៩ គ្រួសារ ភូមិសាអង ឃុំប្រស្នឹប ស្រុករលាប្អៀរ… ចេញផ្សាយបន្ថែម ថ្ងៃទី 1 ខែ Jul ឆ្នាំ 2024 15 ចែករំលែក (ខេត្តកំពង់ឆ្នាំង)៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង ច្រានចោលទាំងស្រុង លើការចុះផ្សាយសារព័ត៌មានអនឡាញមួយ អំពីបញ្ហាដីសម្បទានសង្គមកិច្ច ដែលមានខ្លឹមសារ ៖ ខេត្តកំពង់ឆ្នាំង ដកដីព្រៃសហគមន៍ព្រៃឈើ ភូមិសាអងចំនួន៣២២ហិកតា ក្នុងចំណោមផ្ទៃដីសហគមន៍សរុប៥២២ ហិកតា មកជាដីសម្បទានសង្គមកិច្ច ក្រោមលេសចែកជូនពលរដ្ឋ២៤៩គ្រួសារ ខណៈដែលប្រភពពីប្រជាពលរដ្ឋអះអាងថា ពលរដ្ឋក្រីក្រពិតប្រាកដមានត្រឹម ៧០ គ្រួសារប៉ុណ្ណោះ មួយទៀតបារម្ភពីត្រង់ពលរដ្ឋក្រីក្រពិតប្រាកដពុំបានដី បែរជាទៅបានអ្នកមាន អ្នកធំ ដែលមានបុណ្យស័ក។ ឯកឧត្តមសាន់ យូ អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តកំពង់ឆ្នាំងលើកឡើងថា ការចុះផ្សាយ ខុសការពិតមិនមានមូលដ្ឋានច្បាស់លាស់ ពីអាជ្ញាធរជំនាញពាក់ព័ន្ធ ប្រមូលព័ត៌មានពុំគ្រប់ជ្រុងជ្រោយ ធ្វើឲ្យសាធារណៈជនមានការភាន់ច្រឡំ និងប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង។មតិមហាជន ក៏ដូច ជា បណ្ឌិត មួយចំនួន បានលើកឡើងថា ÷សូម បងប្អូនប្រជាពលរដ្ឋមន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុនទាំងអស់គ្នា សូមចូលរួមជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិទាំងអស់គ្នា មិនមែនថា ស្ថាប័ណ្ណរដ្ឋ ឬស្ថាប័ណ្ណ ឯកជននោះឡើយ។ យើងត្រូវតែលើកស្ទួយ សេដ្ឋកិច្ចជាតិ ត្រូវតែរក្សានៅសន្តិសុខ សន្តិភាព របៀបរៀបរយ ឲ្យបានល្អ …សូមកុំដុតឲ្យខ្លោច រួចឲ្យឆៅ .. អ្នកសារព័ត៌មានមិនមែន ជាមន្ត្រីនគរបាលយុត្តិធម៌ ឬ ជាតុលាការនោះឡើយ។សូមបញ្ជាក់ផងដែរថា នៅក្នុងទឹកដីខេត្តកំពង់ឆ្នាំង ប៉ុន្មានឆ្នាំចុងក្រោយនេះ មន្ត្រីរាជការ គ្រប់ជាន់ថ្នាក់ ស្ថាប័នកងកម្លាំងទាំងបីប្រភេទ និងស្ថាប័ន ក្រុមហ៊ុនឯកជន និងបងប្អូនប្រជាពលរដ្ឋ។ បានចូលរួម រក្សា សន្តិសុខ សណ្ដាប់ធ្នាប់ របៀប រៀបរយជាពិសេស បានថែរក្សាសន្តិភាព បានល្អ។ក្រោមការដឹកនាំដ៏ឆ្លាតវៃ របស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង៕ 15 ចែករំលែក