របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

ពិធី បើកសំណើដេញថ្លៃគម្រោងមូលនិធិឃុំ ត្រពាំងគងស្រុកសំរោងទង ខេត្តកំពង់ស្ពឺគឺដេញថ្លៃបានដោយរលូនតាមលំដាប់លំដោយតាមផ្លូវច្បាប់ ត្រឹមត្រូវ ល្អប្រសើ..

50

{ខេត្តកំពង់ស្ពឺ}÷ ប្រទេសមានសន្តិភាព មានការអភិវឌ្ឍ ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលរស់នៅក្នុងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ សូមកោតសរសើរយ៉ាងខ្លាំងចំពោះ លោក ហែម ហ៊ន មេឃុំត្រពាំងគង និងមន្ត្រីរដ្ឋបាលឃុំទាំងអស់ ដែលបានយកចិត្តទុកដាក់ក្នុងកិច្ចការ ការងារបម្រើប្រជាពលរដ្ឋ អស់ពីកម្លាំងចិត្ត កម្លាំងកាយ។

លោក ហែម ហ៊ន មេឃុំត្រពាំងគង តែងតែដាក់សំណើស្នើសុំគម្រោងដើម្បីធ្វើផ្លូវបេតុង ជូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅមក កន្លងមកនិងបច្ចុប្បន្ន បានផ្លូវជាច្រើនខ្សែខ្វែងខ្វាត់នៅក្នុងឃុំតែម្ដង។

ពិធីនេះ ធ្វើនៅព្រឹក ថ្ងៃទី១៥ខែ កក្កដាឆ្នាំ២០២៤ បរិវេណសាលប្រជុំដ៏ស្រស់ស្អាត ល្អប្រសើរ នៅរដ្ឋបាលឃុំត្រពាំងគង តែម្តង ហើយក្រោមអធិបតីភាព លោក ហែម ហ៊ន មេឃុំត្រពាំងគង និងមានការចូលរួមពីរមន្ត្រីក្រុមប្រឹក្សាឃុំ នឹងមន្ត្រីរដ្ឋបាលឃុំទាំងអស់ ។
និងមានវត្តមានលោកនាយករងទីចាត់ការផែនការខេត្ត នឹងមន្ត្រីបច្ចេកទេស ដែលមានជំនាញច្បាស់លាស់ផ្នែក ស្ថាបនាផ្លូវថ្នល់ គ្រប់ប្រភេទ នៃ សាលាខេត្តកំពង់ស្ពឺ។
និងមានការចូលរួមពី លោកស្រី ពិន សុផាន់ណាអភិបាលរងស្រុក សំរោងទង។

អង្គភាពសារព័ត៌មាន(របាយការណ៍ថ្មី)យើងខ្ញុំ តែងតែសង្កេតមើលឃើញថា .. នៅបរិវេណសាលាឃុំ មានការតុបតែងរៀបចំរចនាបទល្អប្រសើរ មានសួនច្បារ មន្ទីរពេទ្យបង្អែក និងមន្ទីរបក្ស រៀបចំបានល្អប្រសើរ។

ម្ចាស់គម្រោង គឺ លោកមេឃុំ បានដាក់សំណើរ ស្នើសុំគម្រោងធ្វើផ្លូវ ឬជួសជុលផ្លូវ ពីផ្លូវដីសរ ទៅជាផ្លូវក្រាលគ្រោះក្រហមបែបធម្មជាតិ.. ពីផ្លូវក្រាលគ្រោះក្រហម បែបធម្មជាតិ.. ទៅជាផ្លូវបេតុង….។ ជាពិសេសឃុំត្រពាំងគង នេះគឺផ្លូវបេតុង ជាច្រើនខ្សែតែម្ដង។

និងកន្លែងខ្លះទៀត ធ្វើផ្លូវកៅស៊ូតែម្ដង.. ហើយផ្លូវនីមួយៗដែលបានសាងសង់ មានដាក់ផ្លាកសញ្ញា បង្គោលភ្លើងសូឡារបំភ្លឺផ្លូវ ថែមទៀតផង។

អង្គភាព សារព័ត៌មាន(របាយការណ៍ថ្មី)យើងខ្ញុំ សង្កេតឃើញថា ការដាក់ឲ្យដេញថ្លៃធ្វើផ្លូវបេតុងអាមេចំនួន១ខ្សែ ក្នុងឃុំឃើញថា ប្រព្រឹត្តទៅដោយរលូន គ្មានអ្វីគួរឲ្យកត់សម្គាល់ឡើយ ..គឺការដាក់ដេញថ្លៃ ទៅតាមលំដាប់ លំដោយ ត្រឹមត្រូវតាមផ្លូវច្បាប់។

នៅក្នុងអង្គប្រជុំនេះ មានមន្ត្រីរាជការ ដែលបានចូលរួម គឺមានឯកសណ្ឋានត្រឹមត្រូវ។
ហើយនៅក្នុងអង្គប្រជុំនោះមានប្រដាប់បំពងសំឡេង គឺ(មេក្រូ).. ជាពិសេសបរិវេណរដ្ឋបាលឃុំត្រពាំងគង បានរៀបចំយ៉ាងស្រស់ស្អាតតាមស្តង់ដារ។

ហើយបើតាមសង្កេតមើលថែមទៀត ក្រុមហ៊ុននីមួយៗដែលបានមកដាក់ដេញថ្លៃ គឺ ជាក្រុមហ៊ុន ស្របច្បាប់ត្រឹមត្រូវ ជាក្រុមហ៊ុន ដែលមានគ្រឿងចក្រ មានសម្ភារៈគ្រប់គ្រាន់ក្នុងការធ្វើផ្លូវ។

អង្គភាពសារព័ត៌មាន(របាយការថ្មី)យើងខ្ញុំ បានសង្កេត ឃើញថា ហើយក៏ដូចបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ បានលើកឡើងថា នៅក្នុងស្រុក សំរោងទង ខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំរបស់លោកអភិបាលស្រុក មន្ត្រីរាជការក្នុងស្រុកទាំងអស់ ជាពិសេស ឯកឧត្តម ជាម ចន្ទ័សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ គឺបានរក សន្តិភាព រក្សាសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ មានការអភិវឌ្ឍ និងដឹកនាំខេត្តបានល្អប្រសើរ។

ប្រជាពលរដ្ឋ នៅតាមភូមិនិមួយៗ នឹងឃុំនិមួយៗ មានការរីករាយសប្បាយចិត្តអបអរសាទរយ៉ាងខ្លាំងចំពោះ អាជ្ញាធរស្រុក សំរោងទងនិង អាជ្ញាធរគ្រប់ជាន់ថ្នាក់ខេតកំពង់ស្ពឺ ជាពិសេសទៅទៀតនោះ គឺ សូមថ្លែងអំណរអរគុណ និងដឹងគុណ ដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលទម្លាក់ថវិកា ឃុំ តាមការស្នើរសុំ របស់លោកមេឃុំ ដែលបានស្នើសុំ ក្នុងការអភិវឌ្ឍន៍ធ្វើផ្លូវថ្នល់ តាមមូលដ្ឋានរបស់គាត់ ជូនពួកគាត់..។ទាំងអស់នេះហើយ ដែលធ្វើប្រជាពលរដ្ឋទាំងអស់គ្នាគាំទ្រអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងអរគុណសន្តិភាព អរគុណប្រមុខរាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់។
សូមបញ្ជាក់យ៉ាងខ្លីប្រជាពលរដ្ឋរស់នៅឃុំត្រពាំងគងស្រុកសំរោងទងរីករាយសប្បាយចិត្តកោតសរសើរយ៉ាងខ្លាំងចំពោះលោកមេឃុំដែលបានដឹកនាំបានល្អប្រសើរ។

នៅក្នុងការដាក់ដេញថ្លៃនោះមានក្រុមហ៊ុនចំនួន ៩ ក្រុមហ៊ុន ដែលបានដាក់ ស្រោមសំបុត្រចូលក្នុងប្រអប់ទទួល.. ហើយលទ្ធផលដែលបានទទួលឈ្នះ ក្នុងការដាក់ដេញថ្លៃនោះ សូមអស់លោក លោកស្រី ចូរមើលក្នុងរូបភាពខាងក្រោម។

អង្គភាព សារព័ត៌មាន(របាយការណ៍ថ្មី) ការចុះផ្សាយនេះ ក្នុងគោលបំណងចូលរួមអភិវឌ្ឍន៍ សហគមន៍ និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលជារាជរដ្ឋាភិបាលស្របច្បាប់ ដែលពលរដ្ឋបោះឆ្នោតជូន៕ អត្ថបទនិងរូបភាព ដោយ សុត ប៊ុនធីម ចាងហ្វាង(របាយការណ៍ថ្មី )031 939 5555/071 999 5 888

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.