របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

យកមកទុកកន្លែងណា..លេងទាល់តែបានល្បី បង្ក្រាបទីតាំងបញ្ជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្ស៧នាក់

18

ភ្នំពេញ៖ បង្ក្រាបទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់(ភ្នាល់មាន់ជល់)និងប្រឆាំងនិងអ្នករាជការសាធារណៈ(ប្រើអំពើហិង្សាលើសមត្ថកិច្ច ដោយឃាត់ខ្លួនអ្នកញៀនល្បែងជល់មាន់៧នាក់ និងដកហូតវត្ថុតាងមួយចំនួន។

កាលពីម៉ោង២រសៀលថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០២៤ នៅចំណុចដីឡូត៍ ផ្លូវលំ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនទី១ឈ្មោះ មាន ស៊ីនាត ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរចុងភៅ ស្នាក់នៅបន្ទប់ជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ (ភ្ងាក់ងារ)។
ទី២.ឈ្មោះ ហេង គ្រីស្នា ហៅក្រៅ វង្ស ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងកញ្ចក់ ស្នាក់នៅ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (ប្រឆាំងអ្នករាជការ)។
ទី៣.ឈ្មោះ ជួន តូ ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបររត់កង់បី ស្នាក់នៅបន្ទប់ជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ (អ្នកលេង)។
ទី៤.ឈ្មោះ ឈីន តី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរលក់នំបុ័ង ស្នាក់នៅបន្ទប់ជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
ទី៥.ឈ្មោះ យេង ទីន ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
ទី៦.ឈ្មោះ ជិន សុឃាង ភេទប្រុស អាយុ៤១ឆ្នាំមុខរបរ ជាងសំណង់ ស្នាក់នៅ បន្ទប់ជួល សង្កាត់ដង្កោ ខណ្ឌដង្កោ។
ទី៧.ឈ្មោះ សៀក ផាន់នី ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិ បាត់ទូក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
សម្ភារៈដកហូតរួមមាន៖ លុយចំនួន១០មុឺនរៀល, មាន់ជល់ចំនួន០១ក្បាល, ខ្នាយដែកចំនួន០១គូរ, ទូរស័ព្ទចំនួន០៧គ្រឿង។
ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌឫស្សីកែវ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.