ព័ត៌មានជាតិ ប៉ូកៗសឹកមាត់ត្រដោកឆ្អែតពោះក្របី….បទល្មើសដឹកជញ្ជូនធ្យូងទៅប្រទេសវៀតណាម នៅតែមានដដែលតើអនាគត វាសនា ព្រៃឈើទៅជាយ៉ាងណា..???? ចេញផ្សាយបន្ថែម ថ្ងៃទី 27 ខែ Jul ឆ្នាំ 2024 24 ចែករំលែក (ខេត្តក្រចេះ)÷មានសេចក្តីរាយការណ៍ពីលោក លាង ធាង ភ្នាក់ងារសារព័ត៌មាន បានរាយការណ៍មកថា នៅវេលាម៉ោង១០នឹង០០នាទី ព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៦ នៅ ចំណុច ភូមិស្វាយជ្រះ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ មាកករណី ឃ្លាំងស្ទុបធ្យូង ២កន្លែង និងឡាន២គ្រឿង ជាប្រភេទឡាន(វេអង)បានដាក់ ដំឡើងបេកធ្យូងដាក់ចូលក្នុងរថយន្ត វេអង រួចជាស្រេចគោលបំណងបម្រុងដឹកទៅប្រទេសវៀតណាម ដែលមានច្រកព្រំប្រទល់ប្រទេសវៀតណាមនិងស្រុកស្នួលខេត្តក្រចេះ។បច្ចុប្បន្នគេសង្កេតឃើញមានមន្ត្រីសមត្ថកិច្ចជំនាញពាក់ព័ន្ធជាច្រើន នៅតាមដងផ្លូវ ក្នុងស្រុកស្នួល និងមន្ត្រីនគរបាលច្រកព្រំដែន កម្ពុជា ជាប់ជាមួយ វៀតណាម ជាច្រើនគោលដៅ ក៏ប៉ុន្តែបទល្មើស ការដឹកជញ្ជូនធ្យូង ការឆ្លងកាត់នៅតែបន្តមានដដែល មិនដឹងជាមូលហេតុអ្វី????អនាគតព្រៃដើមឈើតូចធំនៅក្នុងខេត្តក្រចេះនិងខេត្តមណ្ឌលគិរី ដែលមានព្រំប្រទល់ជាប់គ្នា អាចនឹងរលាយហិនហោចអស់។ ខណៈដែលអស់លោកមន្ត្រីជំនាញពាក់ព័ន្ធមិនយកចិត្តទុកដាក់បណ្ដែតបណ្ដោយឲ្យឈ្មួញចូលកាប់ឈើតូច ឈើធំ យកមកដាក់ក្នុងឡរផលិតជាធ្យូងដើម្បីនាំចេញទៅក្រៅប្រទេសបែបនេះ។ប្រជាពលរដ្ឋ និងមហាជនជាទូទៅ ដែលចូលចិត្តស្រឡាញ់ ធនធានធម្មជាតិ និងមានទឹកចិត្តដ៏មុតមាំក្នុងកិច្ចការការពារព្រៃឈើ សម្បត្តិធនធានធម្មជាតិ គឺជាសម្បត្តិរួមរបស់ប្រជាពលរដ្ឋទូទាំង ប្រទេសកម្ពុជា និងពិភពលោកយើងទាំងអស់គ្នា តែងតែលើកឡើងថា ពួកគាត់ហត់នឿយក្នុងកិច្ចការការងារការពារព្រៃឈើនេះខ្លាំងណាស់ ព្រោះគាត់មិនមានអំណាច អ្វីធំនោះទេ។ ត្រឹមសហគមន៍..ត្រឹមប្រជាពលរដ្ឋតូចតាច…ត្រឹមជាអ្នកសារព័ត៌មាន…គឺជនស៊ីវិល។ពួកគាត់ទាំងអស់គ្នា សុំសំណូមពរទៅដល់អស់លោកមន្ត្រីជំនាញពាក់ព័ន្ធទាំងថ្នាក់ខេត្ត ទាំងថ្នាក់ជាតិ មេត្តាជួយបង្កើនក្នុងកិច្ចការ ចាត់វិធានការ ដាក់ផែនការ ការពារទប់ស្កាត់ និងបង្ក្រាបក្រុមឈ្មួញទាំងអស់នោះផង។បើពុំដូច្នោះទេ ព្រៃឈើដែលសេះសល់ប៉ុន្មានភាគរយនេះនឹងរលាយអស់ហើយ។មនុស្សលោកយើងបើរស់នៅគ្មានធម្មជាតិទេ ពួក ក្រុមឈ្មួញព្រោះ មិនគិតពីផលប្រយោជន៍វែងឆ្ងាយ មិនគិតពីផលប្រយោជន៍រួម គិតតែនាំគ្នាបំផ្លាញធម្មជាតិ ថ្ងៃណាមួយគ្រោះធម្មជាតិ និងបំផ្លាញពួក មនុស្សលោក ទាំងអស់ក្មួយនោះ ជាមិនខានឡើយ។ជាចុងក្រោយមហាជននិងប្រជាពលរដ្ឋ និងអ្នកស្រឡាញ់ធនធានធម្មជាតិ និងជឿជាក់ទៅលើអាជ្ញាធរមានសមត្ថកិច្ច ល្អៗ សមត្ថកិច្ចបម្រើប្រជាពលរដ្ឋពិតប្រាកដ គ្រប់ជាន់ថ្នាក់ នៅក្នុងខេត្តក្រចេះ ក៏ដូចជាថ្នាក់ជាតិ ប្រាកដជាបង្ក្រាបឲ្យអស់ក្រុមឈ្មួញដែលបំផ្លាញធនធានធម្មជាតិ ជាពិសេសក្រុមឈ្មួញដែលកំពុងធ្វើសកម្មភាពដឹកជញ្ជូនធ្យូងទៅលក់នៅប្រទេសវៀតណាម នេះតែម្ដង។អ្នកវិភាគសង្គមបានលើកឡើងថា បច្ចុប្បន្ន បើតាមសង្កេតឃើញថា បើមានក្រុមឈ្មួញរកស៊ីខុសច្បាប់ ប្ដឹងអ្នកសារព័ត៌មានទៅស្ថាប័នច្បាប់ណាមួយ គឺច្បាប់អនុវត្តភ្លាម ក៏ប៉ុន្តែបើសិនជាអ្នកសារព័ត៌មានប្ដឹង ឱ្យមន្ត្រីស្ថាប័នពាក់ព័ន្ធអនុវត្តបង្ក្រាបទៅលើ បទល្មើស ក្រុមឈ្មួញ រកស៊ីខុសច្បាប់ ទាំងបាត់ល្មើសឈើនិងបទល្មើសធ្យូងនិងបទល្មើសផ្សេងៗទៀតនោះ ឬ ចុះផ្សាយពីសកម្មភាពបទល្មើសទាំងឡាយនោះ មន្ត្រីស្ថាប័នអនុវត្តច្បាប់មួយចំនួនតូចនោះ ហាក់បីដូចជាព្រងើយកន្តើយ មិនសូវយកចិត្តទុកដាក់ ឲ្យលឿនរហ័សប៉ុន្មានទេ។ ពេលខ្លះអត់តែម្ដង …គ្រាន់តែឮ ថាអ្នកសារព័ត៌មានខលប្ដឹង គឺបិទទូរសព្ទតែម្ដង (នេះចំពោះមន្ត្រីខិលខូចមួយចំនួនតូច)។អង្គភាពសារព័ត៌មានយើងចុះផ្សាយក្នុងគោលបំណងរិះគន់ដើម្បីស្ថាបនាតែប៉ុណ្ណោះ មិនបាន វាយប្រហារ ទៅលើស្ថាប័នមានសមត្ថកិច្ច ដែលគេល្អៗជាច្រើនរូបនោះ ឡើយ។ការចុះសាយនេះ បើសិនបុគ្គល ឬសមត្ថកិច្ច អង្គភាពណា ព្រឹត្តិកម្ម ចង់បកស្រាយបំភ្លឺ សូមទាក់ទងមកអង្គភាពសារព័ត៌មាន(របាយការណ៍ថ្មី)យើងខ្ញុំ រៀងរាល់ម៉ោងធ្វើការស្ដីពីច្បាប់របបនៃសារព័ត៌មានកម្ពុជា ព្រោះថាប្រទេសមានច្បាប់ គ្រួសារមានវិន័យ ស្ថាប័នអនុវត្តច្បាប់មានច្រើន មនុស្សយើងរស់នៅមានសិទ្ធិស្មើរគ្នា ក្នុងការរស់នៅក្នុងសង្គម..ក្នុងការបញ្ចេញមតិ…!!៕ អត្ថបទខ្លឹមសារ លោក សុត ប៊ុនធីម ចាងហ្វាងការផ្សាយ (របាយការណ៍ថ្មី)រូបភាពដោយលោក លាង ធាង ~ 031 939 5555/ 071 999 5 888/ 085 24 10 24 24 ចែករំលែក