ព័ត៌មានជាតិ គួរឱ្យអាណិតសំណាងល្អគ្រូពេទ្យជួយទាន់…!! ឈឺពោះគ្រប់ខែមកមន្ទីរពេទ្យមិនទាន់ ក៏សម្រាលកូនលើទូកនៅបឹងទន្លេសាប…. ចេញផ្សាយបន្ថែម ថ្ងៃទី 29 ខែ Jul ឆ្នាំ 2024 5 ចែករំលែក (ខេត្តបាត់ដំបង) ៖ សំណាងល្អណាស់ អរគុណ នគរបាល ប៉ុស្តិ៍ និងអ្នកគ្រូពេទ្យមណ្ឌល …ស្ត្រីម្នាក់មកពីខេត្តបាត់ ដំបង ដើម្បី មក ឆ្លងទន្លេនៅមន្ទីរពេទ្យ គន្ធបុប្ផា មិនបានដូចបំណង នោះ ទេ ដោយសារ ផ្ទៃពោះគ្រប់ខែ ណាមួយទំនងរាន់ពេកមិនអាចចាំទៅដល់មន្ទីរពេទ្យទាន់ ក៏ត្រូវ បានឆ្លងទន្លេមុន ទៅ ដល់គោលដៅ សម្រាលកូននៅលើទូកស្មាច់តែម្ដង លើផ្ទៃទឹកក្នុង សង្កាត់ ចុងឃ្នៀស ដែលមានព្រំប្រទល់ជាប់នឹងខេត្តសៀមរាប ។ ប៉ុន្តែ ជាសំណាងធំមួយ ព្រោះពេលរាន់ខ្លាំង បានទូរស័ព្ទមកនគរបាលប៉ុស្តិ៍ដើម្បីជាដំណឹង ។ ភ្លាមៗ ពេលទទួលបានព័ត៌មាននេះ នគរបាលប៉ុស្តិ៍ ដែលនៅលើច្រាំង បានអន្តរាគមន៍យ៉ាងរហ័ស ទៅមណ្ឌលសុខភាពចុងឃ្នៀសដែលនៅជិត ក៏បានក្រុមគ្រូពេទ្យ មណ្ឌល សុខភាព ចុងឃ្នៀស ចុះទូកមកជួយ សង្គ្រោះទាន់ពេល ដោយសុវត្ថិភាពទាំងម្តាយ និង កូន ។ស្ត្រីដែលឆ្លងទន្លេ លើទូកស្មាច់នេះគឺ នៅវេលា ម៉ោង៧ និង១០ នាទីព្រឹកថ្ងៃ ទី២៦ ខែ កក្កដា ឆ្នាំ២០២៤ ស្ថិត ក្នុងភូមិ សាស្ត្រ សង្កាត់ ចុងឃ្នៀស ក្រុងសៀមរាប ។បើតាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានប្រាប់ឱ្យដឹង នៅ យប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០២៤ថា ស្ត្រីដែលឆ្លងទន្លេ នៅលើទូកស្មាច់នោះ មានឈ្មោះ ភោគ ស្រីល័ក្ខ អាយុ ១៩ ឆ្នាំ រស់នៅ ភូមិ ក្បាលតោល ឃុំ កោះជីវាំង ស្រុក ឯកភ្នំ ខេត្តបាត់ដំបង កើត បានកូនប្រុសដែល ជាកូនដំបូង ។បច្ចុប្បន្ន ស្ត្រី ដែលបានឆ្លងទន្លេ លើទូកស្មាច់នោះ បាន ត្រឡប់ទៅលំនៅឋាន របស់គាត់វិញហើយ ខណៈ ម្តាយ និង ទារក មានសុខភាពល្អទើប លោកគ្រូ អ្នកគ្រូពេទ្យឱ្យ ត្រឡប់ទៅវិញ ។សូមបញ្ជាក់ថា ៖ យើងគ្រប់គ្នាពិតជាដឹងហើយថា ពាក្យថា(ម្ដាយ) គឺមានន័យធំធេងណាស់ ដែលកូនមិនអាចបំភ្លេចបាន ក្នុងរយៈពេលប្រាំបួនខែដប់ថ្ងៃ ដែលកូននៅក្នុងផ្ទៃម្ដាយមិនទាន់ឃើញ ពន្លឺព្រះអាទិត្យ គឺ(ម្ដាយ) បានបំពេញកាតព្វកិច្ចថែរក្សាសុខភាពកូនក្នុងផ្ទៃ រហូតដល់កូនឃើញពន្លឺ នាថ្ងៃដំបូងឮសូរសម្លេងស្រែកយំ ម្ដាយអរណាស់ អររហូត ដល់ភ្លេចថាខ្លួន កំពុងឈឺចុកចាប់ថ្ងៃដែលកូនឃើញពន្លឺព្រះអាទិត្យនេះ។ ដូច្នេះហើយ មានតែស្ត្រីទេដឹងថា ពាក្យថា(ម្ដាយ) មានទំហំធំធេងប៉ុណ្ណាសម្រាប់កូនៗ ទាំងនៅក្នុងប្រទេសកម្ពុជាយើង ក៏ដូចជាបណ្តាប្រទេសនៅលើពិភពលោក៕ 5 ចែករំលែក