ព័ត៌មានជាតិ គោយន្តដឹកឈើចំនួន៣គ្រឿង ត្រូវបានមន្ត្រីបរិស្ថាន ស្នាក់ការ តេទឹកពុះ បង្ក្រាបបាន យកមកអនុវត្ត តាមផ្លូវច្បាប់… ចេញផ្សាយបន្ថែម ថ្ងៃទី 7 ខែ Aug ឆ្នាំ 2024 34 ចែករំលែក (ខេត្តកំពង់ស្ពឺ)÷ នៅយប់ ថ្ងៃទី ៦ឈានចូលថ្ងៃទី៧ ខែសីហាឆ្នាំ២០២៤ មន្ត្រីបរិស្ថាននៅចំណុច ស្នាក់ការ តេទឹកពុះ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានបង្ក្រាប គោយន្តកែច្នៃ ដឹកឈើដុល ចំនួន៣គ្រឿង យកមករក្សាទុក នូវស្នាក់ការដើម្បីអនុវត្តតាមផ្លូវច្បាប់។ទោះជាច្បាប់តឹងរឹងយ៉ាងណាក៏ដោយ ក៏ប៉ុន្តែបទល្មើសការដឹកជញ្ជូនផលអនុផលព្រៃឈើ នៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ចាប់ផ្ដើមកក្រើកឡើងវិញ បន្តិចម្ដងៗវិញហើយ។អង្គភាពសារព័ត៌មាន(របាយការណ៍ថ្មី)យើងខ្ញុំ ក៏ដូចជា មហាជនជាទូទៅ សូមកោតសរសើរយ៉ាងខ្លាំង ចំពោះមន្ត្រីបរិស្ថានដែលចុះអនុវត្ត តាមផ្លូវច្បាប់បង្ក្រាបបទល្មើស ការដឹកជញ្ជូនប្រភេទឈើ ដុល ទាំងយប់នេះបាន។ចាប់ពីថ្ងៃនេះតទៅ សង្ឃឹមថានៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មិនមានបទល្មើសការដឹកជញ្ជូន ផល អនុផលព្រៃឈើ បទល្មើសតូចធំទាំងអស់ គឺមិនមានបន្តទៀតទេ។ហើយសង្ឃឹមថា មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ដែលទទួលភារកិច្ច កិច្ចការ ការងារ ការពារទប់ស្កាត់ និងបង្ក្រាបធនធានធម្មជាតិ ជាពិសេសមន្ត្រីបរិស្ថាន នៅក្នុងស្រុកឱរ៉ាល់ នេះតែម្ដង ប្រាកដជា បង្ក្រាប ឲ្យខានតែបាន មិនឱ្យមានបទល្មើសចេញចូលឡើយ៕ 34 ចែករំលែក