ព័ត៌មានជាតិ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ..បានអមដំណើរវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី …សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន.. អញ្ជើញមកកាន់វត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត.. ចេញផ្សាយបន្ថែម ថ្ងៃទី 9 ខែ Sep ឆ្នាំ 2024 42 ចែករំលែក (ខេត្តកំពង់ឆ្នាំង)÷នៅព្រឹកថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០២៤ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានអមដំណើរវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញមកកាន់វត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត។នៅក្នុងឱកាសនោះ គឺមេឃបានអំណោយទាន ល្អប្រសើរ មានអាកាសធាតុ មេឃ ស្រទុំត្រជាក់ ហើយកម្មវិធីនោះ ប្រកបទៅដោយរលូនគ្មានអ្វីគួរឲ្យកត់សម្គាល់ឡើយ។ជាចុងក្រោយ ខ្ញុំបាទ សុត ប៊ុនធីម អគ្គនាយកការផ្សាយរបស់គេហទំព័ រសារព័ត៌មាន(របាយការណ៍ថ្មី)សូមថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅ ចំពោះកងកម្លាំងទាំងបីប្រភេទ ដែលរក្សាសន្តិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយ ជូនថ្នាក់ដឹកនាំបានល្អ នៅតាមដងផ្លូវជាតិលេខ៥ ក្នុងមូលដ្ឋានខេត្តកំពង់ឆ្នាំង។ជាពិសេសពុទ្ធបរិស័ទ និងព្រះសង្ឃ បងប្អូនប្រជាពលរដ្ឋ សូមកោតសរសើរយ៉ាងខ្លាំងចំពោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្ត ដែលរៀបចំក្នុងកម្មវិធី បានយ៉ាងល្អ បានយ៉ាងរលូន ជាពិសេសទៅទៀតនោះគឺប្រធានមន្ទីរ ធម្មការនិងសាសនា ខេត្តកំពង់ឆ្នាំងតែម្ដង៕ 42 ចែករំលែក