ព័ត៌មានជាតិ កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តកំពង់ឆ្នាំង ចេញផ្សាយបន្ថែម ថ្ងៃទី 29 ខែ Nov ឆ្នាំ 2024 0 ចែករំលែក {ខេត្តកំពង់ឆ្នាំង}÷ព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត រួមជាមួយឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តកំពង់ឆ្នាំង។កិច្ចប្រជុំ មានការអញ្ជើញចូលរួមពីលោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធាន គ.ក.ស.ក ខេត្ត, ឯកឧត្តម សៅ កៅ សមាជិកក្រុមប្រឹក្សាខេត្ត, លោក យិន សាវ៉េន អភិបាលរងខេត្ត នាយករងរដ្ឋបាលសាលខេត្ត, តំណាងរដ្ឋបាលក្រុង ស្រុក, ថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរកិច្ចការងារនារី និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធ៕ 0 ចែករំលែក