ព័ត៌មានជាតិ ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរព័ត៌មាន និងអ្នកសារព័ត៌មាន.. មានលោក សុត ធីម ចាងហ្វាង របាយការណ៍ថ្មី ចេញផ្សាយបន្ថែម ថ្ងៃទី 13 ខែ Jan ឆ្នាំ 2025 23 ចែករំលែក (កំពង់ឆ្នាំង) ៖ លោក សុត ធីម អគ្គនាយការផ្សាយរបស់គេហទំព័រ(របាយការណ៍ថ្មី)បានចូលរួមប្រជុំ សំណេះសំណាលនៅមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និង អ្នកសារព័ត៌មាន នៅក្នុងខេត្តកំពង់ឆ្នាំង ។អញ្ជើញចូលរួមក្នុងពិធីនេះផងដែរមាន ឯកឧត្តម ពេញ យ៉ាត អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ឈឹម វុទ្ធា អភិបាលរងខេត្ត ទទួលបន្ទុកមន្ទីរព័ត៌មាន ខេត្តកំពង់ឆ្នាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងប្រតិភូក្រសួងព័ត៌មានជាច្រើនរូបទៀត ។ និងមាន វត្តមានរបស់លោក សុត ធីម អគ្គនាយកគេហទំព័រសារព័ត៌មាន(របាយការណ៍ថ្មី)និង អ្នកសារព័ត៌មានជាច្រើនរូប មានតួនាទីជាអគ្គនាយករបស់គេហទំព័រ ទូរទស្សន៍អនឡាញ ចូលរួមស្ដាប់ ប្រសាសន៍ដ៏មានអត្ថន័យនៅមានខ្លឹមសាររបស់ឯកឧត្តម នេត ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង ឯកឧត្តម ឈឹម វុទ្ធា អភិបាលរងខេត្ត កំពង់ឆ្នាំងទទួលបន្ទុកផ្នែកព័ត៌មាន។នៅក្នុងឱកាសនោះ ឯកឧត្តម នេត ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងថា សូមឱ្យបងប្អូនអ្នកសារព័ត៌មាន ការផលិតមាតិកាព័ត៌មានសូមគោរពក្រោមសីលធម៌វិជ្ជាជីវៈឲ្យបានត្រឹមត្រូវ។ឯកឧត្តមបន្តទៀតថា សូមធ្វើព័ត៌មាន ដើម្បីមានប្រយោជន៍ដល់សង្គម សរសេរព័ត៌មាន ឲ្យគ្រប់ជ្រុងជ្រោយ ឲ្យប្រជាពលរដ្ឋមានជំនឿជឿជាក់ទុកចិត្តទទួលយកបានដើម្បីផលប្រយោជន៍រួម។ឯកឧត្តមបន្តទៀតថា មន្ត្រីរាជការចំណុះឲ្យមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ក្នុងកិច្ចការ ការងាររបស់អង្គភាពខ្លួន បង្កើនការផ្សព្វផ្សាយឲ្យបានលឿនរហ័ស ជឿជាក់ទុកចិត្ត ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងការទទួលស្ដាប់ ទទួលដឹងទទួលឮ ពីសមិទ្ធផលនានា នៅក្នុងខេត្តកំពង់ឆ្នាំង ដែលរដ្ឋបាលខេត្តសម្រេចបាន ជោគជ័យកន្លងមក។ឯកឧត្តមបន្តទៀតថា សូមឱ្យមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងក៏ដូចជាឯកឧត្តម ឈឹម វុទ្ធា អភិបាលរងខេត្តកំពង់ឆ្នាំងទទួលបន្ទុកផ្នែកព័ត៌មាន។ ត្រូវណែនាំដល់មន្ទីរអង្គភាពស្ថាប័នផ្សេង ចំណុះឲ្យខេត្តចូលរួម សហការផ្ដល់ ឯកសារព័ត៌មាន ពីកិច្ចការការងារដែលចុះអនុវត្ត ផែនការ ដែលធ្វើបាន សម្រេច ជូនដល់មន្ទីរព័ត៌មានដើម្បីផ្សព្វផ្សាយ។នឹងជូនដល់អង្គភាពសារព័ត៌មាន នៅក្នុងខេត្ត ដើម្បីផ្សព្វផ្សាយ ពីស្នាដៃសមិទ្ធផល ផ្សេងៗដែលមន្ទីរស្ថាប័នរដ្ឋបាលខេត្តកសាងបានអភិវឌ្ឍបាន ធ្វើបានល្អកន្លងមក។ឯកឧត្តមបន្តទៀតថា បើយើងធ្វើការងារបានច្រើនយើងមិនបានផ្សព្វផ្សាយប្រៀបដូចអង្គភាពស្ថាប័នមួយនោះមិនបានធ្វើអញ្ចឹងដែរ គឺប្រជាពលរដ្ឋមិនបានទទួលដឹងមហាជនមជ្ឈដ្ឋានទូទៅមិនបានទទួលដឹង។ឯកឧត្តមបន្តទៀតថា មន្ត្រីរាជការជាប់កិច្ច សន្យានិងមន្ត្រីដែល ពេញសិទ្ធិនៅមន្ទីរព័ត៌មាន ដែលមាន ស្នាដៃល្អនិងមានចំណេះដឹងខ្ពង់ខ្ពស់បរិញ្ញាបត្រ ក្រសួង និងធ្វើការ រៀបចំប្រាក់បៀវត្សបន្ថែមឲ្យបានសមរម្យសម្រាប់បុគ្គលិក នៅមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង តាមការស្នើសុំរបស់ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង៕ 23 ចែករំលែក