ព័ត៌មានជាតិ កងរាជអាវុធហត្ថ ប្រកាស អំពីការស្រាវជ្រាវទៅលើករណីរថយន្តស៊ីរ៉ែនពាក់ស្លាកលេខ ខេមរភូមិន្ទ 02 2-1871 ជិះបើកផ្លូវអោយអ្នកលក់អនឡាញម្នាក់ទៅស៊ីការ ចេញផ្សាយបន្ថែម ថ្ងៃទី 14 ខែ Jan ឆ្នាំ 2025 1 ចែករំលែក {ភ្នំពេញ}÷នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ កងរាជអាវុធហត្ថ បានចេញសេចក្តីប្រកាសព័ត៌មានជម្រាបជូនសាធារណជននិងអ្នកសារព័ត៌មាន អំពីការស្រាវជ្រាវទៅលើករណីរថយន្តស៊ីរ៉ែនពាក់ស្លាកលេខ ខេមរភូមិន្ទ 02 2-1871។សេចក្តីប្រកាសព័ត៌មាននេះ កងរាជអាវុធហត្ថ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណជន អ្នកសារព័ត៌មានដែលបានចូលរួមផ្តល់មតិក្នុងន័យស្ថាបនា និងការផ្តល់ព័ត៌មាននានា រួមចំណែកការពារសន្តិសុខ សណ្តាប់ធ្នាប់ និងទប់ស្កាត់ បង្ក្រាបរាល់បទល្មើស ពង្រឹងការអនុវត្តច្បាប់។មហាជនសូមអរគុណដល់កងកម្លាំងអាវុធហត្ថ ដែលបានអនុវត្តតាមផ្លូវច្បាប់ចំពោះករណីមួយនេះ។ចាប់ពីពេលនេះទៅមិនមានទៀតទេ លោកជំទាវ ឧកញ៉ា ដែលមានលុយ ក្រុមលក់អនឡាញ ដែលធ្វើសកម្មភាពបែបនេះ។ ធ្វើចរិតឫកពារបែបនេះ។ការធ្វើបែបនេះការសំងែងបែបនេះ ហាក់បីដូចធ្វើបាបផ្លូវចិត្តអ្នកក្រទន់ខ្សោយអ្នកតូចទាប អ្នកដែលរកមួយថ្ងៃហូបតែមួយថ្ងៃមិនចង់គ្រាន់ផងនោះ បំបាក់ទឹកចិត្តពួកគាត់ខ្លាំងបំផុត។ចង់ឃើញអ្នកមានលុយ អ្នកមានអំណាច អ្នកលក់ឡេ អ្នកលក់អនឡាញ ធ្វើកាយវិការវាចាចិត្តដ៏ទន់ភ្លន់ ដល់អ្នកទន់ខ្សោយ ដល់អ្នកក្រអ្នកតូចទាប ធ្វើមនុស្សធម៌ធ្វើមនុស្សមានគុណធម៌ឲ្យបានច្រើន។សង្ឃឹមថា អ្នកមានលុយ អ្នកមានអំណាច ឧកញ៉ា មួយចំនួនតូច. ក្នុងព្រះរាជាណាចក្រកម្ពុជាប្រាកដជា កែចរិត ឫកពារ កាយវិការវាចាចិត្ត បែរមកធ្វើ ជាមនុស្សល្អ ក្នុងសង្គមវិញ។ដើម្បីចូលរួមជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជាដើម្បីសេដ្ឋកិច្ចកម្ពុជា ឲ្យមានការរីកចម្រើនបន្តនិងបន្ថែម ទៅមុខបន្តទៀត សមស្រប និងប្រទេស កំពុងតែមានសន្តិភាព ដូចសព្វថ្ងៃនេះ៕ 1 ចែករំលែក