រឿងវិវាទមុខរបរដូចគ្នា រវាង លោក ម៉ា ធី និង លោក ម៉ម វី នៅឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ជារឿងកំបុិក កំប៉ុក តូចតាច អាចសម្រប សម្រួល គ្នា បញ្ចប់រឿងបាន ក្រោមដំបូលសន្តិភាព….
{ខេត្តកំពង់ឆ្នាំង}÷សូមអរគុណ ដល់អាជ្ញាធរឃុំថ្មឥដ្ឋ សូមអរគុណដល់អាជ្ញាធរស្រុកកំពង់ត្រឡាចសូមអរគុណ ដល់អាជ្ញាធរខេត្តកំពង់ឆ្នាំង.សូមអរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលរកសន្តិភាពជូនប្រទេសកម្ពុជាបានពេញលេញ ដែលមានសម្ដេច អគ្គមហា សេនាបតី តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្នជា ប្រធានព្រឹទ្ធសភា ដែលបានតស៊ូ ប្ដូរសាច់ស្រស់ ឈាមស្រស់ ដើម្បីរកសន្តិភាពជូនកម្ពុជាបាន ។ធ្វើឲ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អាចប្រកបកិច្ចការ ការងារ ធ្វើស្រែចំការ អភិវឌ្ឍន៍ បង្កើតក្រុមហ៊ុននាំទំនិញចេញចូល បង្កើតកសិកម្ម ដាំដំណាំដាំដុះផ្គត់ផ្គង់ក្នុងព្រះរាជាណាចក្រកម្ពុជានិង នាំកសិកម្មទៅក្រៅប្រទេស បង្កើតកសិដ្ឋានចិញ្ចឹមសត្វ ផ្គត់ផ្គង់ក្នុងប្រទេសកម្ពុជា។
បង្កើតរោងចក្រ បង្កើតការងារ ជូនបងប្អូនកម្មករ កម្មការិនី ធ្វើការ បានច្រើនយ៉ាង លើសលប់ ចាក់ដីធ្វើផ្លូវ ចាក់ដីដើម្បីសាងលំនៅដ្ឋាន ដោយសុខដុមរមនា។
ហើយបច្ចុប្បន្ន មានសម្ដេចបបវធិបតី ហ៊ុន ម៉ាណែ តជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ប្រកបដោយគតិយុត្ត ដឹកនាំដ៏ល្អធ្វើឲ្យប្រទេសកម្ពុជា មានការអភិវឌ្ឍ មានការរីកចម្រើន ឆ្ពោះទៅមុខជានិច្ច បង្កើតការងារជូនពលរដ្ឋ ធ្វើបានគ្រប់ទីកន្លែង រក្សាសន្តិសុខសណ្ដាប់ធ្នាប់ របៀបរៀបរយ។
ធ្វើឲ្យប្រទេសកម្ពុជា មានកិត្តិយស កេរ្តិ៍ឈ្មោះល្អ ដូច្នេះបងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នា រស់នៅតាមភូមិ តាមឃុំ តាមស្រុក តាមខេត្ត និមួយៗ ចូលរួមថែរក្សាសន្តិភាពទាំងអស់គ្នា។
ចូលរួមថែរក្សាសុខភាពទាំងអស់គ្នា យើងប្រឹងប្រែងធ្វើការ បងប្រកបអាជីវកម្ម ការងាររៀងៗខ្លួន ដូច្នេះទើប តាមឃ្មុំមួយៗ មានការអភិវឌ្ឍ ជាពិសេសដូចជាឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានអាជីវកម្មក កាយដី ចាក់ដី ស្របច្បាប់ ដឹកដី ចាក់ដី ជូនប្រជាពលរដ្ឋ តាមមូលដ្ឋាន ដើម្បីសាងសង់លំនៅដ្ឋាន ស្របទៅគោលនយោបាយ របស់ប្រមុខរាជរដ្ឋាភិបាល ត្រូវតែអភិវឌ្ឍន៍ត្រូវតែសាងសង់លំនៅឋាន តាមលទ្ធភាព របស់បងប្អូនប្រជាពលរដ្ឋ។
ដូច្នេះរឿងខ្លះមានការយល់ច្រឡំ មានការភាន់ច្រឡំ បន្តិចបន្តួច អាជ្ញាធរឃុំ មានសិទ្ធិក្នុងការសម្រស់សម្រួល ដោះស្រាយ បង្រួបបង្រួម ឲ្យបានចប់សព្វគ្រប់ មិនបាច់ឲ្យ ថ្នាក់ស្រុក ថ្នាក់ខេត្ត ឈឺក្បាលនោះទេ។
ជាចុងក្រោយ សូមឱ្យលោក ម៉ម វី និងលោក ម៉ា ធី ចាប់ដៃគ្នា សម្រប សម្រួល ក្រោម នយោបាយឈ្នះឈ្នះ ដោយមានការចូលរួម ពីលោកមេឃុំ ពីរដ្ឋបាលឃុំថ្មឥដ្ឋ ។
អាជ្ញាធរថ្នាក់លើ និងប្រជាពលរដ្ឋ និងជឿជាក់ ថា រឿងនេះ ប្រាកដជាចប់សព្វគ្រប់ ប្រកបដោយសន្តិភាព ប្រកបដោយ រួសរាយរាក់ទាក់ ស្រឡាញ់គ្នា ក្នុងនាមអាជីវកម្ម មុខរបររកស៊ីដូចគ្នា។
កន្លងមកលោក ម៉ា ធី មេភូមិដើមពពែលគាត់ ប្រកបមុខរបរអាជីវកម្ម គ្រឿងចក្រ គាត់បានបរិច្ចា ដី ចាក់តាមផ្លូវសាធារណៈ.ចាក់នៅសាលាឃុំ ចាក់នៅមន្ទីរបក្សឃុំ ចាក់នៅប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ ចាក់តាមផ្លូវចូលវត្តអារាម ..និងចាក់តាមដងផ្លូវ មូលដ្ឋានតូចៗ ជាច្រើនណាស់ ក្នុងមូលដ្ឋានឃុំថ្មឥដ្ឋ។
សូមបញ្ជាក់ថា រឿងនេះបើលោក ម៉ម វី មិនបង្ហោះវីដេអូ នេះទេ ក៏មិនមានរឿងអញ្ចឹងដែរ៕
អត្ថបទដោយលោក សុត ប៊ុនធីម អគ្គនាយកការផ្សាយរបស់គេហទំព័រ(របាយការណ៍ថ្មី)