កម្លាំងបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ប្រើកណ្ដាប់ដៃដែក បំបែកបទល្មើសលៀស ទ្រង់ទ្រាយធំនៅក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង
(ខេត្តកំពង់ឆ្នាំង)÷អនុវត្តបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី ០៣ខែកុម្ភៈឆ្នាំ២០២៥ លោក វរសេនីយ៍ទោ ប៊ី រស្មីចន្នី មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង សហការជាមួយ កងពលតូចលេខ៧០ បញ្ជាការដ្ឋានទ័ពពិសេស៩១១ និងយោធភូមិភាគទី ៥ បានចេញបង្ក្រាបបទល្មើសលៀស ក្នុងភូមិសាស្រ្តភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ជាលទ្ធផលបង្ក្រាបបានលៀសសរុប ៨៣តោន ៤០ គីឡូ ស្មេីនិង១០៣៨ការ៉ុង និងរថយន្តដឹកលៀលជាច្រេីនគ្រឿង ។
បន្ទាប់ពីចុះបង្ក្រាបរួចមកនៅព្រឹកថ្ងៃទី ០៤ខែកុម្ភៈឆ្នាំ ២០២៥ មេឈ្មួញ និងប្រជាពលរដ្ឋអ្នកនេសាទបានជួបជុំគ្នាធ្វើការឡាយវីដេអូ ដោយមេឈ្មួញលុតជង្គង់ថ្វាយបង្គំយំស្រែក ស្នើសុំដល់ថ្នាក់ដឹកនាំ មានការយោគយល់ទៅដល់ពួកគាត់ព្រោះគាត់គ្មានស្រែធ្វើទេសង្ឃឹមទៅលើការនេសាទលៀសសម្រាប់ចិញ្ចឹមជីវិតតែប៉ុណ្ណោះ។
ទោះជាមានការស្នើសុំយ៉ាងនេះក្តីមហាជនភាគច្រើនគឺមានការគាំទ្រទៅដល់កងកម្លាំងដែលបានចុះបង្ក្រាបបទល្មើសនេសាទដើម្បីការពារធនធានធម្មជាតិ
ខ្លះទៀតបានរិះគន់ទៅលើមេឈ្មួញថា សម្ដែងដូចជាមិនសមសោះ។
តែទោះជាយ៉ាងនេះក្តីយើងរង់ចាំមើលថា ថ្នាក់ដឹកនាំមានចំណាត់ការបែបណាជាបន្ត។
បើតាមិត្តិភាគច្រើន បានលើកឡើងថា សូមគាំទ្រយ៉ាងខ្លាំងចំពោះចំណាត់ការរបស់កងកម្លាំង ពាក់ព័ន្ធទាំងអស់ដែលបានចុះបង្ក្រាបបទល្មើសទាំងអស់នេះ៕