ឯកឧត្តម ម៉ម ឈឿម បានជម្រុញអោយ ថ្នាក់ការិយាល័យទាំងអស់ អនុវត្តអោយបានតាម តួនាទីភារកិច្ចរបស់ខ្លួន សម្រេចអោយ បានសូចនករមួយ ប្រកបដោយប្រសិទ្ធភាពខ្ពស់

កំពង់ឆ្នាំងៈ ឯកឧត្តម ម៉ម ឈឿម ទីប្រឹក្សាក្រសួង និងជាប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានជម្រុញបែបនេះនាព្រឹកថ្ងៃទី៣ ខែកុម្ភះ ឆ្នាំ២០២០ នៅសាលប្រជុំមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ក្នុងកិច្ចប្រជុំបូកសរុប លទ្ធផលការងារប្រចាំ ខែមករា និងលើកទិសដៅអនុវត្តបន្ត ដោយមានការចូលរួម ពីលោកអនុប្រធានមន្ទីរទាំង៣ និងលោកប្រធានការិយាល័យទាំង ៥ចូលរួមផងដែរ។

ឯកឧត្តម ម៉ម ឈឿម បានជម្រុញបន្តថាៈ តួនាទី និងភារកិច្ចជាថ្នាក់ដឹកនាំសំខាន់ណាស់ ដើម្បីឈានទៅសម្រេចគោលដៅតាមតួនាទី ដាក់ផែនការត្រួតពិនិត្យផែនការ ធៀបនិងលទ្ធផលសម្រេចបាន បើមានបញ្ហាប្រឈមសុំយោបល់ ថ្នាក់ដឹកនាំបន្តដោះស្រាយ អោយបានទាន់ពេលវេលា។

ឯកឧត្តម ម៉ម ឈឿម បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំមន្ទីរ ថ្នាក់ដឹកនាំការិយាល័យត្រូវបន្ត ពង្រឹងសមត្ថភាពជំនាញ ដើម្បីក្លាយជាអ្នកដឹកនាំដែលមានសមត្ថភាព គ្រប់គ្រាន់ក្នុងការដឹកនាំ៕ (ដោយ៖ ឈាង វណ្ណៈ)

Comments (0)
Add Comment